• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមការងារជួយសង្គ្រោះកងទ័ពប្រជាជនវៀតណាម​សម្រេចរួចរាល់​ភារកិច្ច​នៅទួរគី​ប្រកបដោយជោគជ័យជាផ្លែផ្កា

ក្នុងអំឡុងពេលចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២២ កុម្ភៈ នៅខេត្ត Hatay កងកម្លាំងកងទ័ពប្រជាជនវៀតណាមបានរៀបចំការស្វែងរកជួយសង្គ្រោះនៅទីតាំងចំនួន ៣១ រកឃើញទីតាំងចំនួន ១៥ ដែលមានមនុស្សកប់ក្នុងគំនរបាក់បែក ក្នុងនោះមានទីតាំងចំនួន ២ ដែលមានសញ្ញាមនុស្សរស់រានមានជីវិត។

ក្រុមការងារជួយសង្គ្រោះកងទ័ពប្រជាជនវៀតណាមសម្រេចរួចរាល់ភារកិច្ចនៅទួរគីប្រកបដោយជោគជ័យជាផ្លែផ្កា

នារសៀលថ្ងៃទី ២២ ខែកុម្ភៈ (ម៉ោងក្នុងតំបន់) ក្រុមការងារជួយសង្គ្រោះកងទ័ពប្រជាជនវៀតណាមបានធ្វើមាតុភូមិនិវត្តន៍ បញ្ចប់បេសកកម្មចូលរួមជួយជំនះពុះពារលើផលវិបាក ដោយគ្រោះរញ្ជួយដីនៅទួរគី។ អញ្ជើញថ្លែងមតិក្នុងពិធីជូនដំណើរក្រុមការងារ នៅអាកាសយានដ្ឋាន Hatay ក្នុងទីក្រុង Antakya ខេត្ត Hatay ទួរគី លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅទួរគី Do Son Hai បានសង្កត់ធ្ងន់ថា ការដែលវៀតណាមបានចាត់បញ្ជូនកងកម្លាំងទៅជួយសង្គ្រោះ នៅ ទួរគីក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ បានរួមចំណែកពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ ក្រុមការងារវៀតណាមបានជំនះពុះពារលើការលំបាក និងគ្រោះថ្នាក់ជាច្រើន សកម្មជួយសង្គ្រោះប្រជាជនទួរគីជំនះពុះពារលើផលវិបាកនៃការរញ្ជួយដី ហើយត្រូវបានប្រជាជន អាជ្ញាធរមូលដ្ឋាន និងកម្លាំង​ជួយ​សង្គ្រោះអន្តរជាតិផ្សេងៗទៀតជឿទុកចិត្ត និងវាយតម្លៃខ្ពស់។

សូមបញ្ជាក់ដែរ ក្នុងអំឡុងពេលចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២២ កុម្ភៈ នៅខេត្ត Hatay កងកម្លាំងកងទ័ពប្រជាជនវៀតណាមបានរៀបចំការស្វែងរកជួយសង្គ្រោះនៅទីតាំងចំនួន ៣១ រកឃើញទីតាំងចំនួន ១៥ ដែលមានមនុស្សកប់ក្នុងគំនរបាក់បែក ក្នុងនោះមានទីតាំងចំនួន ២ ដែលមានសញ្ញាមនុស្សរស់រានមានជីវិត។ ក្រៅពីនោះ ក្រុមការងារបានសម្របសម្រួលជាមួយក្រុមការងារជួយសង្គ្រោះរបស់បារ៉ែន និងម៉ិកស៊ិកដើម្បីជួយសង្គ្រោះជនរងគ្រោះដោយគ្រោះរញ្ជួយដី។ ក្រុមកងគ្រូពេទ្យទ័ពបានពិនិត្យសុខភាព និងផ្ដល់ថ្នាំសង្កូវជូនបុគ្គិលជួយសង្គ្រោះចំនួន ៧ នាក់ របស់បណ្ដាប្រទេសដែលជួបគ្រោះថ្នាក់ក្នុងពេលបំពេញបេសកកម្ម។ ក្នុងអំឡុងពេលបំពេញបេសកកម្ម  ថ្នាក់ដឹកនាំក្រុមការងារវៀតណាម បានទៅសួរសុខទុក្ខ និងផ្លាស់ប្តូរបទពិសោធន៍ជួយសង្គ្រោះ ជាមួយក្រុមជួយសង្គ្រោះអន្តរជាតិចំនួន ៩ ក្រុម ក្នុងនោះមានចិន ឥណ្ឌា អ៊ីតាលី និងប៉ាគីស្ថានផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top