
លោក ឧម្តសេនីយ៍ឯក To Lam
ក្នុងឳកាសរំលឹកលើកខួប ៦៣ នៃទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ១៩៥៥/ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨) នារសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ ក្រសួងនគរ បាលវៀតណាម បានរៀបចំការជួបជុំជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល សាស្ត្រាចារ្យ គ្រូពេទ្យផ្នែកសុខាភិបាល រួមទាំង ថ្នាក់ដឹកនាំនៃបណ្តាមន្ទីរពេទ្យនៅរដ្ឋធានីហាណូយ។
ថ្លែងមតិក្នុងជំនួបនេះ លោកឧម្តសេនីយ៍ឯក To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានសង្កត់ធ្ងន់ថា ភារកិច្ចធានា ថែរក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ថែរក្សាសុខភាព និងព្យាបាលជំងឺជូនប្រជាជន សុទ្ធសឹងតែជាភារកិច្ចដ៏សំខាន់ៗ ដោយ ទាមទារកម្លាំងនគរបាល និងផ្នែកសុខាភិបាលគប្បីសហការគ្នាយ៉ាងជិតស្និទថែមទៀត ដើម្បី បំពេញភារកិច្ចដែលបក្ស រដ្ឋ និងប្រជាជនដែលបានប្រគល់ជូន។
លោក ឧម្តសេនីយ៍ឯក To Lam មានគោលបំណងថា ក្រសួងសុខាភិបាល សាស្រាចារ្យ គ្រូពេទ្យដែលជួរមុខ និងថ្នាក់ដឹកនាំនៅមន្ទីរពេទ្យនានាបន្តជួយឧបត្ថម្ភគាំទ្រ ក្រសួង នគរបាលក្នុងការអភិវឌ្ឍប្រព័ន្ធសុខាភិបាល - នគរបាលប្រជាជន។ ព្រមទាំងបណ្តុះបណ្តាល និង បំប៉នជំនាញវិជ្ជាជីវៈផ្នែកសុខាភិបាលឲ្យក្រុមគូ្រពេទ្យ នគរបាលប្រជាជន ដើម្បីឆ្លើយតប នឹងតម្រូវការពិនិត្យ និងព្យាបាលជំងឺសំរាប់កម្មាភិបាល យុទ្ធជនខាងនគរបាលប្រជាជន ក្នុងស្ថានភាពថ្មី៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម