• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងការបរទេសបានត្រៀមជាស្រេចសម្រាប់ផែនការការពារពលរដ្ឋវៀតណាមនៅសហព័ន្ធរុស្ស៊ី

នៅករណីដែលភាពតានតឹងកើនឡើង ផែនការជម្លៀសគួរតែត្រូវបានរៀបចំ នៅពេលចាំបាច់។ រក្សាទំនាក់ទំនងជាទៀងទាត់ ជាមួយសមាគមជនវៀត ណាមក្នុងស្រុក និងទីភ្នាក់ងារតំណាងវៀតណាមនៅសហព័ន្ធរុស្ស៊ី ដើម្បីទទួលបានជំនួយយ៉ាងរហ័សបំផុត។
កងកម្លាំងអនុវត្តច្បាប់របស់រុស្ស៊ីត្រូវបានដាក់ពង្រាយនៅទីលានក្រហមក្នុងទីក្រុងមូស្គូថ្ងៃទី ២៤ ខែមិថុនា (រូបថត៖ THX/TTXVN)

 

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ យោងតាមព័ត៌មានពីក្រសួងការបរទេសបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់នៅទីក្រុង Rostov on Don និងតំបន់ភាគខាងត្បូងមួយចំនួននៃសហព័ន្ធរុស្ស៊ីមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ។ ប្រឈមមុខនឹងស្ថានការណ៍ខាងលើ ក្រសួងការបរទេសបានបញ្ជាឲ្យស្ថានទូត និងបេសកម្មតំណាងវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី តាមដានស្ថានការណ៍ឲ្យបានដិតដល់ និងរៀបចំផែនការការពារ និងឧបត្ថម្ភប្រជាពលរដ្ឋ ជាពិសេសសហគមន៍ ជនវៀតណាមនៅតំបន់ពោលខាងលើ។  ក្រសួងការបរទេសបានផ្តល់អនុសាសន៍ឲ្យប្រជាពលរដ្ឋ អ្នកដែលរស់នៅភាគខាងត្បូងនៃសហព័ន្ធរុស្ស៊ីនិងទីក្រុងម៉ូស្គូ ត្រូវគោរពតាមច្បាប់និងការណែនាំរបស់អាជ្ញាធរមូលដ្ឋាន; គួរតែនៅផ្ទះ មិនគួរចូលរួមក្នុងសកម្មភាពក្នុងការជួបជុំធំៗ ឬធ្វើដំណើរឆ្ងាយៗ ក្នុងទឹកដីប្រទេសរុស្ស៊ី។ នៅករណីដែលភាពតានតឹងកើនឡើង ផែនការជម្លៀសគួរតែត្រូវបានរៀបចំនៅពេលចាំបាច់។ រក្សាទំនាក់ទំនងជាទៀងទាត់ជាមួយសមាគមជនវៀតណាមក្នុងស្រុក និងទីភ្នាក់ងារតំណាងវៀតណាមនៅសហព័ន្ធរុស្ស៊ី ដើម្បីទទួលបានជំនួយយ៉ាងរហ័សបំផុត។

ក្នុងករណីមានអាសន្ន ឬត្រូវការជំនួយ ប្រជាជនចាំបាច់ត្រូវទាក់ទងទៅភ្នាក់ងារតំណាងវៀតណាមនៅសហព័ន្ធរុស្ស៊ី និងសមាគមវៀតណាមក្នុងប្រទេសម្ចាស់ផ្ទះជាបន្ទាន់៕

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top