ព័ត៌មាន
ក្បាលម៉ាស៊ីនរដ្ឋមានលក្ខណៈបង្រួម សុពលភាពនិងប្រសិទ្ធភាព នឹងបង្កើតធនធានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ
“ម្ចាស់ឆ្នោត ប្រជាពលរដ្ឋ កម្មាភិបាល...មានបំណងចង់បង្រួមក្បាលម៉ាស៊ីនរដ្ឋមានលក្ខណៈបង្រួម សុពលភាព និងប្រសិទ្ធភាព។ នេះគឺជាគោលការណ៍សមស្របទៅនឹងបំណងរបស់ប្រជាជន។ យើងបានបង្កើតគណកម្មាធិការវិសោធនកម្មរដ្ឋធម្មនុញ្ញ ប្រមូលមតិ សាធារណៈលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចាប់ពីថ្ងៃទី ៦ ខែឧសភា ដល់ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៥។ ការបង្រួមក្បាល់ម៉ាស៊ីនរដ្ឋក៏ទាមទារឱ្យមានវិសោធនកម្មច្បាប់ស្តីពីការរៀបចំរដ្ឋបាលថ្នាក់មូលដ្ឋានផងដែរ។ ស្មារតីគឺវិមជ្ឈការយ៉ាងខ្លាំងសម្រាប់មូលដ្ឋាន។ មូលដ្ឋានសម្រេចដោយខ្លួនឯង ធ្វើសកម្មភាពខ្លួនឯង និងទទួលខុសត្រូវដោយខ្លួនឯង។ ប្រសិនបើសម័យប្រជុំរដ្ឋសភាលើកនេះអាចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបាននោះ វានឹងបង្កើតលក្ខខណ្ឌសម្រាប់បំពេញប្រព័ន្ធច្បាប់និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការរៀបចំក្បាល់ម៉ាស៊ីនរដ្ឋ។ ការរៀបក្បាលម៉ាស៊ីនរដ្ឋតាមទិសដៅបង្រួម សុពលភាព និងប្រសិទ្ធភាព នឹងបង្កើតធនធានដើម្បីអភិវឌ្ឍប្រទេសជាតិ”។







