ព័ត៌មាន

ក្បាល​ម៉ា​ស៊ីន​រដ្ឋមានលក្ខណៈបង្រួម សុពលភាពនិង​ប្រសិទ្ធភាព នឹង​បង្កើតធនធានសម្រាប់ការ​អភិវឌ្ឍប្រទេសជាតិ

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានអះអាងដូច្នេះ នៅក្នុងការពិភាក្សាជាក្រុម នារសៀលថ្ងៃទី៧ ឧសភា ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី៩ រដ្ឋសភានីតិកាលទី១៥ នៅទីក្រុងហាណូយ។ ខ្លឹមសារទាំងបីដែលបានពិភាក្សារួមមាន៖ សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីការធ្វើ វិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣; សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំរដ្ឋបាលថ្នាក់មូលដ្ឋាន (ធ្វើវិសោធនកម្ម) និងសេចក្តីព្រាងច្បាប់ស្តីពីកម្មាភិបាលនិងមន្ត្រីរដ្ឋការ (ធ្វើវិសោធនកម្ម)។

 

“ម្ចាស់ឆ្នោត ប្រជាពលរដ្ឋ កម្មាភិបាល...មានបំណងចង់បង្រួមក្បាលម៉ាស៊ីនរដ្ឋមានលក្ខណៈបង្រួម សុពលភាព និងប្រសិទ្ធភាព។ នេះគឺជាគោលការណ៍សមស្របទៅនឹងបំណងរបស់ប្រជាជន។ យើងបានបង្កើតគណកម្មាធិការវិសោធនកម្មរដ្ឋធម្មនុញ្ញ ប្រមូលមតិ សាធារណៈលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចាប់ពីថ្ងៃទី ៦ ខែឧសភា ដល់ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៥។ ការបង្រួមក្បាល់ម៉ាស៊ីនរដ្ឋក៏ទាមទារឱ្យមានវិសោធនកម្មច្បាប់ស្តីពីការរៀបចំរដ្ឋបាលថ្នាក់មូលដ្ឋានផងដែរ។ ស្មារតីគឺវិមជ្ឈការយ៉ាងខ្លាំងសម្រាប់មូលដ្ឋាន។ មូលដ្ឋានសម្រេចដោយខ្លួនឯង ធ្វើសកម្មភាពខ្លួនឯង និងទទួលខុសត្រូវដោយខ្លួនឯង។ ប្រសិនបើសម័យប្រជុំរដ្ឋសភាលើកនេះអាចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបាននោះ វានឹងបង្កើតលក្ខខណ្ឌសម្រាប់បំពេញប្រព័ន្ធច្បាប់និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការរៀបចំក្បាល់ម៉ាស៊ីនរដ្ឋ។ ការរៀបក្បាលម៉ាស៊ីនរដ្ឋតាមទិសដៅបង្រួម សុពលភាព និងប្រសិទ្ធភាព នឹងបង្កើតធនធានដើម្បីអភិវឌ្ឍប្រទេសជាតិ”។

ទិដ្ឋភាពនៃការពិភាក្របស់សមាជិកសភាមួយក្រុម។ រូបថត៖ VOV5

មុននោះ នាព្រឹកថ្ងៃទី៧ ឧសភា រដ្ឋសភាបានពិភាក្សានៅសាលប្រជុំលើខ្លឹមសារមួយចំនួនដែលមានមតិផ្សេងៗគ្នានៃសេចក្តីព្រាងច្បាប់ការងារ (វិសោធនកម្ម)៕


top