• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្នុងឆមាសទី២ ឆ្នាំ២០២៤ ការនាំចេញទៅកាន់សហភាពអឺរ៉ុបអាចកើនដល់ជាង ៥០ពាន់លានដុល្លារអាមេរិក

ចំណុចភ្លឺបំផុតដែលឃើញនៅក្នុងការធ្វើស្ថិតិរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម គឺការនាំចេញក្នុងឆមាសទី ១ ឆ្នាំ ២០២៤ ឈានដល់ ២៤.៥ ពាន់លានដុល្លារអាមេរិក កើនឡើង ១៤.១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
រូបថត៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម

យោងតាមនាយកដ្ឋាននាំចូល-នាំចេញ (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) បានឲ្យដឹងថា តម្លៃប្រាក់នាំចូល-នាំចេញសរុបនៃទំនិញរវាងវៀតណាម និងសហភាពអឺរ៉ុប (EU) ក្នុងឆមាសទីមួយនៃឆ្នាំនេះ សម្រេចបាន ៣២ពាន់លានដុល្លារអាមេរិក ជាមួយនឹងអតិរេកពាណិជ្ជកម្ម ១៧ ពាន់លានដុល្លារអាមេរិក កើនឡើង ១៨.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលកត់ត្រាការកើនឡើងជាវិជ្ជមានក្នុងឆមាសទី ១ ឆ្នាំនេះ។

ចំណុចភ្លឺបំផុតដែលឃើញនៅក្នុងការធ្វើស្ថិតិរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម គឺការនាំចេញក្នុងឆមាសទី ១ ឆ្នាំ ២០២៤ ឈានដល់ ២៤.៥ ពាន់លានដុល្លារអាមេរិក កើនឡើង ១៤.១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបបានកើនឡើងពីរខ្ទង់ ដោយសារការងើបឡើងវិញគួរឲ្យកត់សម្គាល់នៃក្រុមផលិតផលសំខាន់ៗដូចជា ទូរស័ព្ទ កុំព្យូទ័រ វាយនភ័ណ្ឌ ស្បែកជើង កសិ រុក្ខ ជលផល។

ប្រសិនបើបន្តរក្សាសន្ទុះងើបឡើងវិញដូចនៅក្នុងឆមាសទីមួយនោះ  នេះ ការនាំចេញទៅកាន់សហភាពអឺរ៉ុបអាចឈានដល់ ៥០ ទៅ ៥២ ពាន់លានដុល្លារអាមេរិក ក្នុងឆមាសទី ២ ឆ្នាំនេះផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

ដោយផ្ដល់យោបល់លើច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបួន រួមទាំងនិន្នាការបន្ធូរបន្ថយលក្ខខណ្ឌជ្រៀតចូលទីផ្សារសម្រាប់វិនិយោគិន។

Top