• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្នុងឆមាសទី១ ឆ្នាំ២០២៥ វៀតណាមទទួលភ្ញៀវអន្តរជាតិជិត ១០,៧ លាននាក់

ចំនួនភ្ញៀវអន្តរជាតិសរុបដែលមកកាន់វៀតណាម ក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥ កើនឡើង ២០,៧% ធៀបនឹងរយៈពេលដូចគ្នាកាល ពីឆ្នាំមុន។

ភ្ញៀវ​ទេសចរអន្តរជាតិ​ទស្សនាកេរដំណែល​ប្រវត្តិសាស្ត្រវិមាន ប្រធានរដ្ឋ នៅពេលមកដល់ Ha Noi។ រូបថត៖ Thanh Tùng - TTXVN
អាស្រ័យដោយមានគោលនយោបាយទិដ្ឋាការដ៏បើកចំហ និងសកម្មភាពជំរុញ ផ្សព្វ​ផ្សាយទេសចរណ៍ប្រកបដោយប្រសិទ្ធភាពនោះ ផ្នែកទេសចរណ៍វៀតណាមបាន ទទួលភ្ញៀវទេសចរអន្តរជាតិជិត ១០,៧ លាននាក់ក្នុងឆមាសទី ១ ឆ្នាំ២០២៥ ដែល សម្រេចបានប្រហែល ៥០% នៃគោលដៅកំណើនពេញមួយឆ្នាំ។ ក្នុងខែមិថុនាឆ្នាំ ២០២៥ ចំនួនភ្ញៀវអន្តរជាតិសម្រេចបានជិត ១,៥ លាននាក់ កើនឡើង ១៧% ធៀប នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ ចំនួនភ្ញៀវអន្តរជាតិសរុបដែលមកកាន់វៀតណាម ក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥ កើនឡើង ២០,៧% ធៀបនឹងរយៈពេលដូចគ្នាកាល ពីឆ្នាំមុន។
ទាក់ទងនឹងទីផ្សារភ្ញៀវអន្តរជាតិ ប្រទេសចិនបន្តនាំមុខគេជាមួយនឹងចំនួន ភ្ញៀវទេសចរ ២,៧ លាននាក់ (ស្មើនឹង ២៥,៦%) បន្ទាប់មកគឺប្រទេសកូរ៉េខាងត្បូង ដោយមានភ្ញៀវចំនួនចំនួន ២,២ លាននាក់ (២០,៧%)។
ក្នុងរយៈពេល៦ខែកន្លងមកនេះ នាយកដ្ឋានទេសចរណ៍ជាតិបានសម្របសម្រួល ជាមួយអង្គភាពនានា អនុវត្តន៍ប្រកបដោយជោគជ័យនូវសកម្មភាពផ្សព្វផ្សាយវប្បធម៌ និងជំរុញទេសចរណ៍ជាច្រើននៅអឺរ៉ុប អាស៊ី និងលើផ្លាតហ្វមឌីជីថល រួមចំណែកលើក កម្ពស់ភាពទាក់ទាញរបស់ទេសចរណ៍វៀតណាមលើឆាកអន្តរជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

បណ្តា​ទីក្រុងអាស៊ានជំរុញកិច្ចសហប្រតិបត្តិការ​ដើម្បីអនាគតនៃទីក្រុងឆ្លាតវៃ និងនិរន្តរភាព

បណ្តា​ទីក្រុងអាស៊ានជំរុញកិច្ចសហប្រតិបត្តិការ​ដើម្បីអនាគតនៃទីក្រុងឆ្លាតវៃ និងនិរន្តរភាព

សន្និសីទថ្នាក់ដឹកនាំបណ្តា​ទីក្រុងអាស៊ានឆ្នាំ២០២៦ បានប្រព្រឹត្តទៅសម័យប្រជុំបើកនារសៀលថ្ងៃទី៨ ខែមិថុនា នៅទីក្រុងហាណូយ។ សន្និសីទនេះ សំដៅជំរុញការចូលរួមយ៉ាងសកម្ម បរិយាប័ន្ន និងប្រកបដោយចីរភាពនៃភាគីពាក់ព័ន្ធទាំងអស់ក្នុងការកសាងសហគមន៍អាស៊ាន។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម យ៉ា ទូក បានអញ្ជើញ​ចូលរួម និងថ្លែងសុន្ទរកថានៅក្នុង​សន្និសីទ​នេះ​។

Top