• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កំណើន GRDP ក្នុងឆ្នាំ២០២២ របស់ទីក្រុងហូជីមិញ គ្រោងនឹងឈានដល់ ៩,៤%

នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានបើកកិច្ចប្រជុំស្ដីពីស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែតុលា និងរយៈពេល ១០ខែដើមឆ្នាំ២០២២; ភារកិច្ច និងដំណោះស្រាយក្នុងខែវិច្ឆិកា ឆ្នាំ ២០២២។
  ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ Phan Van Mai ។ (រូបភាព៖ មជ្ឈមណ្ឌលព័ត៌មានទីក្រុងហូជីមិញ)  

យោងតាមនាយកដ្ឋានផែនការ និងវិនិយោគរបស់ទីក្រុង សកម្មភាពពាណិជ្ជកម្មនិងសេវាកម្មក្នុងខែតុលា នៅក្នុងភូមិសាស្ត្រទីក្រុង រក្សាបាននូវស្ថិរភាព បន្តសន្ទុះងើបឡើងវិញកាលពីដើមឆ្នាំ; ការលក់រាយទំនិញ និងសេវាកម្មប្រើប្រាសសរុបរបស់ទីក្រុង ត្រូវបានប៉ាន់ប្រមាណថាសម្រេចបានជាង ៣,៨ ពាន់លានដុល្លារ ប្រាក់ចំណូលនៃការនាំចេញសរុបរបស់បណ្តាសហគ្រាសក្នុងទីក្រុងតាមរយៈច្រកទ្វារព្រំដែនទូទាំងប្រទេស ត្រូវបានប៉ាន់ស្មាន សម្រាចជាង ៤,១ ពាន់លានដុល្លារ។

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Phan Van Mai បានសង្កត់ធ្ងន់ថា៖ យើងត្រូវដោះស្រាយរាល់ការជំពាក់ជំពិន បញ្ចេញកម្លាំងផ្ទៃក្នុង ដើម្បីបង្កើតការអភិវឌ្ឍក្នុងបរិបទដែលឥទ្ធិពលពីខាងក្រៅនៅតែលំបាកនោះ។ យើងត្រូវផ្តោតលើការអនុវត្តភារកិច្ចដែលនៅសេសសល់ក្នុងឆ្នាំនេះ កសាងផែនការសម្រាប់ឆ្នាំក្រោយឲ្យបានល្អ ដើម្បីក្លាយជាសន្ទុះសម្រាប់ពន្លឿនការអភិវឌ្ឍរបស់ទីក្រុង

គួរបញ្ជាក់ថា ផលិតផលសរុប (GRDP) របស់ទីក្រុងហួជីមិញក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២២ ត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើង ៩,៩៧%។ ដូច្នេះ ក្នុងឆ្នាំ ២០២២ GRDP របស់ទីក្រុងត្រូវបានប៉ាន់ស្មានកើនឡើង ៩,៤% ខ្ពស់ជាងគោលដៅដែលបានកំណត់នៅដើមឆ្នាំ (កើនឡើងពី ៦-៦,៥%) ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ខេត្តយ៉ាឡាយ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយខេត្តនានារបស់កម្ពុជា

ខេត្តយ៉ាឡាយ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយខេត្តនានារបស់កម្ពុជា

នារសៀលថ្ងៃទី២៩ ខែមីនា ខេត្តយ៉ាឡាយ បានរៀបចំសន្និសីទចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខេត្ត យ៉ាឡាយ (វៀតណាម) និងខេត្តចំនួនបីនៅភាគឦសានប្រទេសកម្ពុជាគឺខេត្តព្រះវិហារ ខេត្ត រតនគីរី និងខេត្តស្ទឹងត្រែង សម្រាប់ដំណាក់កាល ២០២៦-២០៣០។

Top