• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កំណើន GDP របស់វៀតណាមស្ថិតក្នុងចន្លោះពី ៣,៥ ទៅ ៥,៥%

អគ្គនាយក HSBC វៀតណាម លោក Tim Evans ទើបបានធ្វើការវាយតម្លៃអំពីយថាទស្សន៍សេដ្ឋកិច្ចវៀតណាម ឆ្នាំ ២០២១។

សកម្មភាពនៅរោងចក្រមួយនៅវៀតណាម (រូបថត៖ TTXVN)



ជាក់ស្ដែង យោងតាមលោក Tim Evans បានឲ្យដឹងថា សេណារីយ៉ូសេដ្ឋកិច្ចដល់ដំណាច់ឆ្នាំនេះ គឺពឹងផ្អែកជាច្រើនទៅលើប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងជូនប្រជាជន គួបផ្សំនឹងការបើកចំហខឿនសេដ្ឋកិច្ចឡើងវិញ នៅចំពេលវេលា។ HSBC បានដាក់ចេញសេណារីយ៉ូចំនួន ២ សម្រាប់ខឿនសេដ្ឋកិច្ចវៀតណាមរហូតដល់ដំណាច់ឆ្នាំ ជាមួយនឹងកំណើន GDP ស្ថិតនៅចន្លោះ ៣,៥-៤% និង ៥-៥,៥% ។ អគ្គនាយកធនាគារ HSBC វៀតណាមបានសង្កត់ធ្ងន់ថា ទោះបីជាស្ថិតក្នុងសេណារីយ៉ូណាក៏ដោយ ខឿនសេដ្ឋកិច្ចក៏ត្រូវ“ បើកចំហឡើងវិញ ហើយដំណើរការយ៉ាងប្រយ័ត្នប្រយែង និងតាមផែនការកំណត់” ។

យោងតាមលោក Tim Evans បានឲ្យដឹងថា សកម្មភាពប្រើប្រាស់ទំនិញនឹងត្រូវបានស្ដារឡើងវិញយ៉ាងខ្លាំងក្លា បន្ទាប់ពីរលកជំងឺលើកនេះបានថយចុះ។ ដើម្បីទទួលបានលទ្ធផលនេះធនាគារដ្ឋវៀតណាមបានអនុវត្តន៍ដំណោះស្រាយកំណែទម្រង់មួយចំនួន ដើម្បីជួយឧបត្ថម្ភខឿនសេដ្ឋកិច្ច។ លោកអគ្គនាយកធនាគារ HSBC វៀតណាមបានអះអាងថា ទោះបីស្ថិតក្នុងបរិបទនៃជំងឺរាតត្បាតក៏ដោយ ប៉ុន្តែវៀតណាមនៅតែជាគោលដៅមកដល់គួរឲ្យទាក់ទាញសម្រាប់វិនិយោគិនក្នុងរយៈពេលមធ្យម។ រាល់លក្ខខ័ណ្ឌមូលដ្ឋានគ្រឹះដ៏រឹងមាំរបស់វៀតណាមនឹងជួយសម្រួលវិនិយោគិនទប់ទល់នឹងការប្រែប្រួលរយៈពេលខ្លីដោយសារកូវីដ ១៩ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top