ព័ត៌មាន
កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ រមណីយដ្ឋាន នៅរដ្ឋធានី Ha Noi បានបើកទ្វារឡើងវិញ ដើម្បីបំរើភ្ញៀវទេសចរ។
នាព្រឹកថ្ងៃទី ៦ ខែកុម្ភៈ កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ រមណីយដ្ឋាននានា នៅរដ្ឋធានី Ha Noi បានបើកទ្វារឡើងវិញ និងទទួលស្វាគមន៍ភ្ញៀវទេសចរ។ បន្ទាប់ពី ១ ថ្ងៃនៃការឈប់ទទួលភ្ញៀវ ដើម្បីបាញ់ថ្នាំកំចាត់មេរោគដែលបណ្តាលមកពីវីរុស Corona ថ្មី ។
ចាប់ពីម៉ោង ៨ ព្រឹកថ្ងៃទី ៦ ខែកុម្ភៈ កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ Van Mieu – Quoc Tu Giam បានបើកឡើងវិញនិងទទួលអ្នកទេសចរ បន្ទាប់ពីការឈប់ទទួលស្វាគមន៍ភ្ញៀវទេសចរ ដើម្បីបាញ់ថ្នាំកំចាត់មេរោគ នៅគ្រប់ទីកន្លែង ស្ថិតក្នុងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនេះ ក៏ដូចជារៀបចំការងារបង្ការជំងឺរាតត្បាតដែលបណ្តាលដោយវីរុស Corona ថ្មី ។ ទោះបីចំនួនភ្ញៀវមិនសូវច្រើនដូចពីមុនក៏ដោយ ប៉ុន្តែសុខភាពរបស់ភ្ញៀវត្រូវបានមជ្ឈមណ្ឌលវប្បធម៌វិទ្យាសាស្ត្រ Van Mieu – Quoc Tu Giam យកចិត្តទុកដាក់យ៉ាងខ្លាំង។ មជ្ឈមណ្ឌលនេះបានសហការជាមួយ ក្លឹបទេសចរណ៍ UNESCO Ha Noi ផ្តល់ម៉ាស់ដោយឥតគិតថ្លៃដល់ភ្ញៀវ។ នេះគឺលើកទី ២ ក្លឹបទេសចរណ៍ Ha Noi ផ្តល់ម៉ាស់ដោយឥតគិតថ្លៃដល់ភ្ញៀវ នៅពេលមកទស្សនា កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ Van Mieu – Quoc Tu Giam ។
![]()
ភ្ញៀវទេសចរណ៍មកទស្សនា កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ Van Mieu – Quoc Tu Giam
|
បន្ទាប់ពីការឈប់ស្វាគមន៍ភ្ញៀវមួយថ្ងៃ នៅព្រឹកថ្ងៃទី ៦ ខែកុម្ភៈតំបន់បេតិកភណ្ឌ Hoang Thanh - Thang Long បានបើកឡើងវិញ ។ នាព្រឹកថ្ងៃទី ៦ ខែកុម្ភៈ មានក្រុមទេសចរជាច្រើនបានទៅទស្សនាតំបន់បេតិកភណ្ឌនេះ។ មជ្ឈមណ្ឌលអភិរក្ស បេតិកភណ្ឌ Hoang Thanh -Thang Long បន្តណែនាំភ្ញៀវទេសចរនូវការអនុវត្តន៍វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត ដើម្បីធានាសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ ក៏ដូចជាសហគមន៍។ នៅថ្ងៃទី ៥ ខែកុម្ភៈ មជ្ឈមណ្ឌលនេះបានបាញ់ថ្នាំកំចាត់មេរោគ នៅតំបន់បេតិកភណ្ឌ Hoang Thanh - Thang Long ទាំងមូល។
នៅម៉ោង ៧ យប់ថ្ងៃទី ៦ ខែកុម្ភៈ នៅកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ Ngoc Son បានបើកទ្វារឡើងវិញភ្ញៀវទេសចរជាច្រើនបានមកទស្សនាកេរ្តិដំណែលល្បីឈ្មោះនេះ។ គណៈកម្មាធិការគ្រប់គ្រងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ Ngoc Son បានបាញ់ថ្នាំប្រាសាទនិងទីធ្លាទាំងអស់នៃប្រាសាទនេះ ពីព្រោះទីតាំងនៃវត្ថុបុរាណនេះតែងតែមានភ្ញៀវទេសចរច្រើនណាស់ ដូច្នេះសុវត្ថិភាពរបស់ភ្ញៀវត្រូវបានផ្តល់អាទិភាពខ្ពស់បំផុត។ នៅពេលមកទស្សនាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ Ngoc Son ភ្ញៀវនឹងផ្តល់ម៉ាស់និងទឹកលាងដៃកំចាត់មេរោគ ដោយឥតគិតថ្លៃ ។ ទន្ទឹមនឹងនោះ កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ រមណីយដ្ឋានផ្សេងៗ ចំនួន ៦ ទីកន្លែង នៅរដ្ឋធានី Ha Noi ក៏បានបាញ់ថ្នាំកំចាត់មេរោគ។
កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ រមណីយដ្ឋាននានា ក្នុងភូមិសាស្ត្ររដ្ឋធានី Ha Noi ដូចជា៖ Hoa Lo អារាម Quan Thanh កេរ្តិ៍ដំណែលប្រវត្តិសាស្រ ៤៨ វិថី Hang Ngang ក៏បើកទ្វារឡើងវិញហើយ! បន្ទាប់ពីមួយថ្ងៃនៃការឈប់ទទួលស្វាគន៍ភ្ញៀវជាបណ្តោះអាសន្ន ដើម្បីបាញ់ថ្នាំកំចាត់មេរោគ ធ្វើអានាម័យ សំដៅបង្ការនិងប្រឆាំងនឹងការឆ្លងជំងឺបណ្តាលដោយវីរុស Corona ថ្មី ។
មន្រ្តី បុគ្គលិក និងនិយោជិកធ្វើការនៅកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ រមណីយដ្ឋានក្នុងភូមិសាស្ត្ររដ្ឋធានី Ha Noi បានមានចំណេះដឹងនិងជំនាញ ដើម្បីការពារខ្លួននិងណែនាំភ្ញៀវទេសចរអំពីការពារការឆ្លងជំងឺដែលបណ្តាលមកពីវីរុសប្រភេទ nCoV ៖ ការផ្តល់ទឹកលាងដៃ និងណែនាំរបៀបពាក់ម៉ាស់ឲ្យត្រឹមត្រូវ នៅ ពេលចូលរួមសកម្មភាពដែលប្រមូលផ្តុំមនុស្សយ៉ាងច្រើនកុះករ./.
ទីភ្នាក់ងារសារព័ត៌មានវៀតណាម