• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កូវីដ-១៩៖ លោកនាយករដ្ឋមន្រ្តីតម្រូវឲ្យជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មានតាមដានស្លាកស្នាមលើទ្រង់ទ្រាយធំនៅទីក្រុង Da Nang

នារសៀលថ្ងៃទី ២៦ ខែកក្កដា ខុទ្ទការល័យរដ្ឋាភិបាល បានចេញឯកសារប្រញ៉ាប់ ជូនដល់គណៈកម្មាធិការប្រជាជនទីក្រុង Da Nang, ក្រសួងព័ត៌មាននិងទូរគមនាគមន៍ ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងក្រសួងសុខា ភិបាល ដោយជំរុញការអនុវត្តការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នៅកិច្ចប្រជុំគណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលស្តីពីការបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ នៅថ្ងៃទី ២៦ ខែកក្កដា  ២០២០ (រូបថត៖ VGP)



ឯកសារនេះបានបញ្ជាក់ថា ដើម្បីគ្រប់គ្រងយ៉ាងល្អនូវជំងឺរាតត្បាតកូវីដ-១៩ នៅទីក្រុង Da Nang  នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានស្នើឲ្យគណៈកម្មាធិការប្រជាជន Da Nang ចាត់ចែងការអនុវត្តយ៉ាងរហ័សនិងយ៉ាងម៉ត់ចត់ តាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលស្តីពីការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ នាថ្ងៃទី ២៥ ខែកក្កដាកន្លងមក។ លោកនាយករដ្ឋមន្រ្តីបានស្នើដល់ក្រសួងព័ត៌មាននិងទូរគមនាគមន៍ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដឹកនាំនិងជួយឧបត្ថម្ភទីក្រុង Da Nang ក្នុងការជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មានតាមដានស្លាកស្នាមទ្រង់ទ្រាយធំនៅទីក្រុង Da Nang ជាពិសេស ករណីមានហានិភ័យឆ្លងជំងឺរួមទាំងភ្ញៀវទេសចរផង។ ទន្ទឹមជាមួយគ្នានោះ ក្រសួងសុខាភិបាលបញ្ជាណែនាំនិងជួយទីក្រុង Da Nang ក្នុងការពង្រឹងសមត្ថភាពធ្វើតេស្ត ព្យាបាលជំងឺ តាមដានជំងឺរាតត្បាត ជាពិសេសតាមមុខសញ្ញានិងតំបន់ដែលមានហានិភ័យឆ្លងខ្ពស់៕

តាម VOV5  - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ អភិវឌ្ឍន៍ឧស្សាហកម្មរ៉ែដីកម្រដើម្បីរួមចំណែកដល់ស្វ័យភាពយុទ្ធសាស្ត្រ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ អភិវឌ្ឍន៍ឧស្សាហកម្មរ៉ែដីកម្រដើម្បីរួមចំណែកដល់ស្វ័យភាពយុទ្ធសាស្ត្រ

នាព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងហានូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ស្តីពីខ្លឹមសារដូចជា៖ ការកសាងយុទ្ធសាស្ត្រជាតិស្តីពីរ៉ែដីកម្រ; សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្តីពីយន្តការដោះស្រាយការលំបាក និងបញ្ហារាំងស្ទះចំពោះបណ្តាគម្រោង BT អន្តរកាល (គម្រោងវិនិយោគសាងសង់តាមទម្រង់នៃកិច្ចសន្យាសាងសង់-ផ្ទេរប្រគល់) និងខ្លឹមសារមួយចំនួនទៀត។

Top