• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កូរ៉េខាងត្បូងនិងវៀតណាមសហប្រតិបត្តិការក្នុងវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស


លោក Nguyen Van Nen លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញបានទទួលជួបជាមួយប្រធានសភាកូរ៉េខាងត្បូងលោក Park Byeong Seug។ (រូបថត៖ VOV)
 

នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោក Nguyen Van Nen លេខាគណៈកម្មា ធិការបក្សទីក្រុងហូជីមិញបានទទួលជួបជាមួយប្រធានសភាកូរ៉េខាងត្បូងលោក Park Byeong Seug។

នៅក្នុងជំនួបនេះ លោក Nguyen Van Nen បានឲ្យដឹងថា ក្នុងបរិបទ នៃវិបត្តិ Covid-19 តំបន់នានារបស់កូរ៉េខាងត្បូងនិងទីក្រុងហូជីមិញ នៅតែ តភ្ជាប់ ជួយឧបត្ថម្ភ និងចែករំលែកគ្នាទៅវិញទៅមកយ៉ាងល្អ។ រហូតមក ដល់ពេលនេះ កូរ៉េខាងត្បូងជាវិនិយោគិនធំទី៣នៅទីក្រុងហូជីមិញ ហើយ កំពុងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍនៃទីក្រុង។ លោក Nguyen Van Nen មានបំណងថា កូរ៉េខាងត្បូងនឹងបន្តជួយឧបត្ថម្ភដល់ទីក្រុងហូជីមិញ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់វិស័យបច្ចេកវិទ្យាព័ត៌មាន បញ្ញាសិប្បនិម្មិត សុខាភិបាល ទេសចរណ៍ ស្វ័យប្រវត្តិកម្ម និងភស្តុភាកម្ម។

កត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះទិសដៅអភិវឌ្ឍនៃទីក្រុងហូជីមិញ លោកប្រធានរដ្ឋសភាកូរ៉េខាងត្បូង Park Byeong Seug បានអះអាងថា នឹង បន្តបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសក្នុងប្រទេសបង្កើនកិច្ចសហប្រតិបត្តិការជាមួយទីក្រុង រួមចំណែកដល់ការជំរុញទំនាក់ទំនងរវាងប្រទេស ទាំងពីរឲ្យមានការអភិវឌ្ឍកាន់តែខ្លាំងក្លាថែមទៀត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top