• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កូរ៉េខាងត្បូងតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយវៀតណាម

នារសៀលថ្ងៃទី ២៣ មិនា ពីវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បាន ញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីជាប់ឆ្នោតនៃសាធារណរដ្ឋកូរ៉េខាងត្បូងលោក Yoon Suk-yeol។
  ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol (រូបថត៖ TTXVN)  

ក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអបអរសាទរចំពោះលោក Yoon Suk-yeol ដែលត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីទី ២០ នៃសាធារណរដ្ឋកូរ៉េ។ ទន្ទឹមនឹងនោះ លោកក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលសំខាន់ៗដែលប្រទេសទាំងពីរសម្រេចបានក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៩២ មក។ ក្នុងឱកាសនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញលោកប្រធានាធិបតី Yoon Suk-yeol មកបំពេញទស្សនកិច្ចនៅវៀតណាម។

រីឯខ្លួនវិញ ប្រធានាធិបតីជាប់ឆ្នោត លោក Yoon Suk-yeol បានអះអាងថា លោកតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយវៀតណាម។ លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា លោកនឹងបន្តជំរុញធុរកិច្ចកូរ៉េខាងត្បូងមកបណ្តាក់ទុននិងពង្រីកទំហំវិនិយោគនៅវៀតណាមនាពេលខាងមុខ ព្រមទាំងបានឲ្យដឹងថា កូរ៉េខាងត្បូងនឹងបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ពលរដ្ឋវៀតណាមក្នុងការចូលទៅប្រទេសកូរ៉េខាងត្បូង ក៏ដូចជា ជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍និងបង្កើនការផ្លាស់ប្តូរប្រជាជនរវាងប្រទេសទាំងពីរ។ លោក Yoon Suk-yeol បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមនៅក្នុងតំបន់អាស៊ាន និងការរួមចំណែករបស់វៀត ណាមចំពោះសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅឧបទ្វីបកូរ៉េ។

ក្នុងជំនួបសន្ទនាតាមទូរស័ព្ទនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់កម្រិត; ពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងការអនុវត្តសកម្មភាពនានាក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកូរ៉េខាងត្បូង (១៩៩២-២០២២) ដែលក្នុងនោះ ឆ្ពោះទៅការដំឡើងទំនាក់ទំនងទៅជា "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ"; សម្របសម្រួលក្នុងការអនុវត្តវិធានការដើម្បីបង្ហើយគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ១០០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ និង ១៥០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០; បន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងបញ្ហាតំបន់និងអន្តរជាតិ; សម្របសម្រួលនិងគាំទ្រវៀតណាមក្នុងការលើកកម្ពស់តួនាទីរបស់ខ្លួនជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន-កូរ៉េខាងត្បូងសម្រាប់អាណត្តិ ២០២១-២០២៤៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញបោះឆ្នោតនៅការិយាល័យបោះឆ្នោតសង្កាត់ តី ហូ (ហាណូយ)

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញបោះឆ្នោតនៅការិយាល័យបោះឆ្នោតសង្កាត់ តី ហូ (ហាណូយ)

នាព្រឹកថ្ងៃទី ១៥ខែមិនានេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ និងភរិយា លោកស្រី ឡេ ធីប៊ីច ត្រឹន បានអញ្ជើញអនុវត្តន៍សិទ្ធិ និងកាតព្វកិច្ចពលរដ្ឋ ដោយទៅបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជន គ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១ នៅការិយាល័យបោះ ឆ្នោតលេខ ២១ ក្នុងអង្គភាពបោះឆ្នោតលេខ៧ សង្កាត់តីហូ ទីក្រុងហាណូយ។

Top