• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កូរ៉េខាងត្បូងតែងតែមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម

នារសៀលថ្ងៃទី១៨ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Park Jin ចូលជួបសម្តែងការគួរសមក្នុងឱកាសដែលលោករដ្ឋមន្ត្រីមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Park Jin (រូបថត៖ Duong Giang-TTXVN)  

ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រីបានអះអាងពីការបន្តជំរុញកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងក្លា ជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព   គឺជាការប្តេជ្ញាចិត្តរួមរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវរក្សាឲ្យកាន់តែល្អប្រសើរថែមទៀតនូវទំនាក់ទំនងកម្រិតខ្ពស់ក្នុងទម្រង់ផ្សេងៗ នាំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឡើងដល់កម្ពស់ថ្មីមួយ។ ដោយសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺជាសសរស្តម្ភសំខាន់នៃទំនាក់ទំនងនៃប្រទេសទាំងពីរ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរខិតខំសម្រេចឱ្យបានឆាប់ៗ នូវគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ១០០ ពាន់លានដុល្លារនៅឆ្នាំ ២០២៣ និង ១៥០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០; លើកទឹកចិត្តសហគ្រាសកូរ៉េខាងត្បូងធ្វើការវិនិយោគថ្មី និងពង្រីកទំហំវិនិយោគនៅវៀតណាម។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងបង្កើតគ្រប់លក្ខខ័ណ្ឌដើម្បីជួយឧបត្ថម្ភធុរកិច្ចកូរ៉េ ខាងត្បូងនិងបរទេស; ស្នើរដ្ឋាភិបាលកូរ៉េខាងត្បូងបន្តចាត់ទុកវៀតណាមជាដៃគូសំខាន់នៃគោលនយោបាយសហប្រតិបត្តិការអភិវឌ្ឍន៍; សង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យការងាររវាងប្រទេសទាំងពីរនៅមានសក្កានុពលជាច្រើន ហើយបានស្នើឱ្យកូរ៉េខាងត្បូងជួយឧបត្ថម្ភវៀតណាមក្នុងការបណ្តុះបណ្តាល; ភាគីទាំងពីរត្រូវពង្រឹងកិច្ចសហប្រតិបត្តិការរឹងមាំលើវិស័យផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចវិលជុំ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល វប្បធម៌ អប់រំ ការផ្លាស់ប្តូរប្រជាជនទៅប្រជាជន។ល។

ចំណែកខ្លួនវិញ លោករដ្ឋមន្ត្រី Park Jin បានអះអាងថា កូរ៉េខាងត្បូងចាត់ទុកវៀតណាមជាដៃគូសំខាន់មិនត្រឹមតែក្នុងគោលនយោបាយរបស់ខ្លួនចំពោះអាស៊ានប៉ុណ្ណោះទេ ថែមទាំងក្នុងយុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូងផងដែរ។ កូរ៉េខាងត្បូងជានិច្ចកាលមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ ...។ លើបញ្ហាអន្តរជាតិ និងតំបន់ ភាគីទាំងពីរក៏បានផ្លាស់ប្តូរនូវបញ្ហាដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក រួមទាំងបញ្ហាសមុទ្រខាងកើតផងដែរ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីជួយកូរ៉េខាងត្បូងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន។ ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រី Park Jin បានស្នើឱ្យប្រទេសទាំងពីរសហការគ្នាយ៉ាងជិតស្និទ្ធលើការប្រែប្រួលអាកាសធាតុ; អះអាងថា កូរ៉េខាងត្បូងគាំទ្រ និងចែករំលែកទស្សនៈវិស័យរួមលើការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍លើសមុទ្រនៅសមុទ្រខាងកើត ក៏ដូចជា រក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់ផ្លូវច្បាប់ រួមទាំងដោះស្រាយជម្លោះដោយសន្តិវិធី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top