• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កូរ៉េខាងជើងបានបង្ហាញមីស៊ីលផ្លោងថ្មីមួយ


ប្រភេទមីស៊ីលផ្លោងអន្តរទ្វីបថ្មីមួយ (ICBM) ត្រូវបានកូរ៉េខាងជើងបង្ហាញមុខក្នុងពិធីធ្វើព្យុហយាត្រាអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតគណបក្សការងារកូរ៉េខាងជើង។ (រូបថត៖ Yonhap/TTXVN)
 

ប្រភេទមីស៊ីលថ្មីរបស់កូរ៉េខាងជើងត្រូវបានបង្ហាញនៅវគ្គចុងបញ្ចប់នៃពិធីធ្វើព្យុហយាត្រានៅលើទីលានគីមអ៊ីលស៊ុង (Kim Il-sung) នៃរដ្ឋធានីព្យុងយ៉ាង។ ជើងទម្របាញ់មីស៊ីលនិង ជានាវាផ្ទុកយន្តហោះ (TEL) នៃម៉ូឌែល ICBM ថ្មីមានអ័ក្សចំនួន ១១ និងកង់ចំនួន ២២។

ក្នុងអំឡុងពេលធ្វើព្យុហយាត្រាអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតគណបក្សការងារកូរ៉េខាងជើងកាលពីថ្ងៃទី ១០ ខែតុលា នៅរដ្ឋធានីព្យុងយ៉ាង យោធាប្រទេសនេះបានបង្ហាញនូវប្រភេទមីស៊ីលផ្លោងអន្តរទ្វីបថ្មីមួយ (ដែលហៅកាត់ថា ICBM)។ ប្រភេទមីស៊ីលថ្មីរបស់កូរ៉េខាងជើងត្រូវបានបង្ហាញនៅវគ្គចុងបញ្ចប់នៃពិធីធ្វើព្យុហយាត្រានៅលើទីលានគីម អ៊ីលស៊ុង (Kim Il-sung) នៃរដ្ឋធានីព្យុងយ៉ាង។

ជើងទម្របាញ់មីស៊ីលនិង ជានាវាផ្ទុកយន្តហោះ (TEL) នៃម៉ូឌែល ICBM ថ្មីមានអ័ក្សចំនួន ១១ និងកង់ចំនួន ២២។ ម៉ូឌែល ICBM ថ្មីនេះត្រូវបានគេជឿថាបានអភិវឌ្ឍពីប្រភេទមីស៊ីល Hwasong-15 ដែលជាមីស៊ីលបំពាក់ដោយអាវុធនុយក្លេអ៊ែរធំបំផុតដែលកូរ៉េខាងជើងមាន។

លើសពីនេះទៅទៀតប្រទេសកូរ៉េខាងជើងមានប្រភេទ ICBM ចំនួនពីរប្រភេទផ្សេងទៀតនៅក្នុងឃ្លាំងអាវុធរបស់ខ្លួន គឺ Hwasong-13 ដែលមានចម្ងាយបាញ់ ៥.៥០០ គីឡូម៉ែត្រ និង Hwasong-14 ដែលមានចម្ងាយបាញ់ជាង ១០.០០០ គីឡូម៉ែត្រផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អាជីវកម្មដាណឺម៉ាកអះអាងបន្តពង្រីកការវិនិយោគនិងអាជីវកម្មរយៈពេលវែងនៅវៀតណាម

អាជីវកម្មដាណឺម៉ាកអះអាងបន្តពង្រីកការវិនិយោគនិងអាជីវកម្មរយៈពេលវែងនៅវៀតណាម

ក្នុងដំណើរបំពេញទស្សនកិច្ច និងការងាររយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រដាណឺម៉ាក នាថ្ងៃទី ១២ និងទី ១៣ ខែកញ្ញា អនុប្រធានរដ្ឋសភាលោក Nguyen Khac Dinh បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងតំណាងអង្គការ និងអង្គភាពអាជីវកម្មដាណឺម៉ាកមួយចំនួន។

Top