• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កីឡាវៀតណាមមានសំបុត្រទី ៥ ដើម្បីចូលរួមអូឡាំពិកទីក្រុង​ប៉ារីសឆ្នាំ ២០២៤

នាយប់ថ្ងៃទី ១១ ខែមីនា អ្នកប្រដាល់ស្រី្ត Vo Thi Kim Anh បានឈ្នះសំបុត្រជាផ្លូវការដើម្បីចូលរួមអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ នៅពេលបានស្ថិតក្នុងTop៤ អ្នកប្រដាល់ឆ្នើមបំផុត ក្នុងវគ្គជម្រុះដំបូង (៣-១១ ខែមីនា) ។
Kim Anh បានឈ្នះសំបុត្រទៅអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤។ រូបថត៖ NVCC

នៅក្នុងវគ្គជម្រុះដំបូងនៃអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ដែលប្រព្រឹត្តទៅនៅប្រទេសអ៊ីតាលី អ្នកប្រដាល់ស្រី្ត Vo Thi Kim Anh បានឈ្នះសំបុត្រចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទម្ងន់ ៥៤ គីឡូក្រាម ដូច្នេះដណ្ដើមបានសំបុត្រចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ។ នេះគឺជាសំបុត្រចូលរួមអូឡាំពិកឆ្នាំ ២០២៤ ទី ៥ របស់កីឡាវៀតណាម។ សំបុត្រទាំងបួនកាលពីមុននោះ បានទៅលើកីឡាកររួមមាន៖ Trinh Thu Vinh, Le Thi Mong Tuyen (បាញ់កាំភ្លើង) Nguyen Thi That (ជិះកង់) និង Nguyen Huy Hoang (ហែលទឹក) ។

នេះជាលើកទី ២ ជាប់ៗគ្នាហើយដែល កីឡាប្រដាល់វៀតណាមមានអ្នកប្រដាល់ឈ្នះសិទ្ធិចូលរួមអូឡាំពិក បន្ទាប់ពី Nguyen Thi Tam និង Nguyen Van Duong នៅអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វ៉ាក់សាំងមហារីករបស់រុស្ស៊ីបង្ហាញលទ្ធផលវិជ្ជមានដំបូង

វ៉ាក់សាំងមហារីករបស់រុស្ស៊ីបង្ហាញលទ្ធផលវិជ្ជមានដំបូង

វ៉ាក់សាំងប្រឆាំងដុំសាច់យោងតាមបច្ចេកទេស mRNA របស់រុស្ស៊ីបានបង្ហាញលទ្ធផលដំបូងគួរឲ្យកត់សម្គាល់ ចំពោះអ្នកជំងឺមហារីកដំបូងដែលទទួលបានការប្រើប្រាស់។

Top