• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ច​ការបរទេសរបស់រដ្ឋ​​សភាត្រូវ​អនុវត្ត​ន៍ដោយសមកាលកម្មជាមួយនឹងកិច្ច​ការបរទេសរបស់បក្ស ការទូតរបស់​រដ្ឋ និងការទូតប្រជាជន

លោកប្រធាន​រដ្ឋសភា ត្រិន ថាញ់មិន បានស្នើឲ្យស្ថាប័ននានា​ ជ្រួតជ្រាប​ឲ្យបានត្រឹមត្រូវអំពីសារៈសំខាន់នៃកិច្ចការបរទេសរបស់រដ្ឋសភានៅក្នុងកិច្ចការបរទេសគ្រប់ជ្រុងជ្រោយនិងទំនើបរបស់ប្រទេស​ជាតិ​។

ប្រធាន​រដ្ឋសភាលោក ត្រិន ថាញ់មិន។ រូបថត៖ VNA

នៅរសៀលថ្ងៃទី១៥ ខែមិថុនា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម​លោក ត្រិន ថាញ់មិន បានដឹកនាំកិច្ចប្រជុំជាមួយក្រសួងការបរទេស; គណៈកម្មាធិការការពារជាតិ សន្តិសុខ និងកិច្ចការបរទេសរបស់រដ្ឋសភា និងខុទ្ទកាល័យរដ្ឋសភា ដើម្បីបង្កើនការសម្របសម្រួលក្នុងការធ្វើសេនាធិការ បម្រើ និង​រៀបចំសកម្មភាព​កិច្ច​ការបរទេសរបស់រដ្ឋសភា។

លោកប្រធាន​រដ្ឋសភា ត្រិន ថាញ់មិន បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើបទបញ្ញាតិស្តីពីការសម្របសម្រួលការរៀបចំសកម្មភាពកិច្ចការបរទេសរបស់ថ្នាក់ដឹកនាំរដ្ឋសភា។ រូបថត៖ VNA

ដោយលើកច្បាស់​នូវបាវចនា៖ “ស្ថាប័នចំនួន​បី គោលដៅតែមួយ៖ ធ្វើសេនាធិការ និងបម្រើសកម្មភាពកិច្ចការបរទេសរបស់ថ្នាក់ដឹកនាំរដ្ឋសភាឲ្យបានល្អបំផុត” លោកប្រធាន​រដ្ឋសភា ត្រិន ថាញ់មិន បានស្នើឲ្យមានការសម្របសម្រួលតាំងពីដំបូងទី ពី​ឆ្ងាយ ចាប់ពីដំណាក់កាលស្រាវជ្រាវ ការព្យាករណ៍ និងការធ្វើសេនាធិការគោលនយោបាយ ជំនួសឱ្យការដោះស្រាយការងារ​នៅពេលកើតឡើង​តែប៉ុណ្ណោះ​។ លោកប្រធាន​រដ្ឋសភា ត្រិន ថាញ់មិន បានស្នើឲ្យស្ថាប័ននានា​ ជ្រួតជ្រាប​ឲ្យបានត្រឹមត្រូវអំពីសារៈសំខាន់នៃកិច្ចការបរទេសរបស់រដ្ឋសភានៅក្នុងកិច្ចការបរទេសគ្រប់ជ្រុងជ្រោយនិងទំនើបរបស់ប្រទេស​ជាតិ​។ ដូច្នេះ កិច្ចការបរទេសរបស់រដ្ឋ​សភាត្រូវតែអនុវត្តន៍ប្រកប​ដោយ​ស​មកាលកម្មជាមួយនឹងកិច្ចការបរទេសរបស់បក្ស ការទូតរបស់​រដ្ឋ និងការ​ទូតប្រជាជន; ច្បាមជាប់នូវអាទិភាពជាយុទ្ធសាស្ត្ររបស់បក្ស ធានាផលប្រយោជន៍ខ្ពស់​បំផុត​របស់ប្រទេសជាតិនិង​ប្រជាជន បម្រើដោយផ្ទាល់ដល់គោល​ដៅអភិវឌ្ឍន៍របស់ប្រទេសជាតិ​៕

តាម​ vovworld.vn/km-KH

វៀតណាមនិងចិន ជំរុញការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការជាក់ស្តែង

វៀតណាមនិងចិន ជំរុញការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការជាក់ស្តែង

នាព្រឹកថ្ងៃទី១៥ ខែមិថុនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាង។

Top