• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម - ឡាវ ឡាវ - វៀតណាមនឹងបន្តត្រូវបានលើកឡើងកម្ពស់ថ្មី

ចាប់តាំងពីពេលនោះមក សម្ព័ន្ធមិត្តប្រយុទ្ធរបស់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-ឡាវ ត្រូវបានរឹតបន្តឹងកាន់តែខ្លាំងឡើង ទាំងផ្នែកយោធា និងផ្នែកការទូត។
  ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ Thong Nhat/TTXVN)  
  អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith (រូបថត៖ VOV-Vientiane)  

ក្នុងសុន្ទរកថា អបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងឡាវ (៥ កញ្ញា ១៩៦២ - ៥ កញ្ញា ២០២២) ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា នាថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ១៩៦២ គឺជាព្រឹត្តិការណ៍ដែលវៀតណាមនិងឡាវបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ដែលបានក្លាយជាព្រឹត្តិការណ៍សម្គាល់ដំណាក់កាលអភិវឌ្ឍន៍ថ្មីនៃទំនាក់ទំនងប្រទេសទាំងពីរក្នុងយុគសម័យទំនើប។ ចាប់តាំងពីពេលនោះមក សម្ព័ន្ធមិត្តប្រយុទ្ធរបស់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-ឡាវ ត្រូវបានរឹតបន្តឹងកាន់តែខ្លាំងឡើង ទាំងផ្នែកយោធា និងផ្នែកការទូត។

នាបច្ចុប្បន្ន ទំនាក់ទំនងនយោបាយ-ការបរទេសរវាងវៀតណាម-ឡាវ ឡាវ-វៀតណាមកាន់តែជិតស្និទ្ធិ។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខត្រូវបានលើកតម្កើងឥតឈប់ឈរ បន្តជាសសរស្តម្ភសំខាន់មួយក្នុងទំនាក់ទំនងពិសេសវៀតណាម-ឡាវ។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ ប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

“ ជាមួយនឹងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងដែលបានឆ្លងកាត់ឧបស័គ្គ វៀតណាម និងឡាវមានគុណសម្បត្តិ និងសក្ដានុពលដ៏ធំធេងក្នុងការបង្កើនទំហំសហប្រតិបត្តិការយ៉ាងខ្លាំង។ បន្តនូវប្រពៃណីបដិវត្តន៍វីរភាពរបស់ជំនាន់មុន រួមគ្នាថែរក្សា និងពង្រឹងជានិច្ចនូវសសរស្តម្ភនៃទំនាក់ទំនងនយោបាយ ដើម្បីកំណត់ទិសសម្រាប់ទំនាក់ទំនងពិសេសរួមរវាងវៀតណាម និងឡាវ។ ភាគីទាំងពីរបានរួមគ្នាក្នុងការខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យក្លាយជាសសរស្តម្ភសក្តិសមនៃទំនាក់ទំនងពិសេសវៀតណាមនិងឡាវ”។

ក្នុងឱកាសនេះ នាព្រឹកថ្ងៃទី៥ ខែកញ្ញា នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក  Thongloun Sisoulith  បានឡើងថ្លែងសុន្ទរកថាដ៏សំខាន់មួយ ដែលបានបញ្ជាក់ថា ការបង្កើតទំនាក់ទំនងការទូតរវាងឡាវនិងវៀតណាម គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលជាព្រឹត្តិការដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយគឺជាការឆ្លើយតបទៅនឹងតម្រូវការនៃបដិវត្តន៍របស់ប្រទេសទាំងពីរ ដែលត្រូវបានទទួលស្គាល់ដោយស្របច្បាប់ និងជាមូលដ្ឋានសម្រាប់ការបន្តនៃប្រទេសទាំងពីរ បន្ទាប់ពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវត្រូវបានបង្កើតឡើង និងបន្ទាប់ពីវៀតណាមបានឯកភាពប្រទេសឡើងវិញ បង្កើតសាធារណរដ្ឋសង្គមនិយមវៀតណាមរហូតមកដល់បច្ចុប្បន្ន៖

“ស្មារតីនៃទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងឡាវ និងវៀតណាម មិនត្រឹមតែជាចំណងមិត្តភាព និងភាតរភាពប៉ុណ្ណោះទេ ថែមទាំងចំណងសាមគ្គីភាពជិតស្និទ្ធ ក្លាយជាចំណងមិត្តភាព និងសាមគ្គីភាពដ៏ធំធេងរវាងប្រជាជននិងប្រទេសយើងទាំងពីរ។ យើងមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលឃើញថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ គឺជាប្រពៃណីរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរឡាវនិងវៀតណាម ដែលត្រូវបានពូនជ្រុំដោយជំនាន់មុន រហូតមកដល់ពេលនេះ នៅតែត្រូវបានពង្រឹងនិងពង្រីក នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជនឡាវ និងវៀតណាម”។

អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ មានបំណងថា ប្រជាជនឡាវ និងវៀតណាមគ្រប់ស្រទាប់វណ្ណៈនឹងបន្តបុព្វបទរបស់ជំនាន់មុន ហើយខិតខំបណ្តុះទំនាក់ទំនងពិសេសរវាងឡាវ និងវៀតណាមជានិច្ច៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ក្រុមហ៊ុន SYRE របស់ស៊ុយអែតចង់នាំវៀតណាមក្លាយជាមជ្ឈមណ្ឌលនៃប្រព័ន្ធអេកូឡូស៊ីវាយនភ័ណ្ឌពិភពលោក

ក្រុមហ៊ុន SYRE របស់ស៊ុយអែតចង់នាំវៀតណាមក្លាយជាមជ្ឈមណ្ឌលនៃប្រព័ន្ធអេកូឡូស៊ីវាយនភ័ណ្ឌពិភពលោក

នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោកស្រី Susanna Campbell ប្រធានក្រុមហ៊ុន SYRE Group របស់ស៊ុយអែត នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានស្នើឲ្យ SYRE វិនិយោគអភិវឌ្ឍន៍ឧស្សាហកម្មវាយនភណ្ឌកាត់ដេរក្នុងទិសដៅបៃតង និងចីរភាពនៅវៀតណាម។

Top