• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសន្ទនា Shangri-La 2022៖ វៀតណាមខិតខំប្រឹងប្រែងរួមជាមួយប្រទេសដទៃការពារសន្តិភាព

ក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទនា Shangri-La ឆ្នាំ ២០២២ នៅប្រទេសសិង្ហបុរី នារសៀលថ្ងៃទី១១ ខែមិថុនា នៅសម័យពិភាក្សា “ធ្វើទំនើបកម្មយោធា និងសមត្ថភាពការពារជាតិ” លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញថ្លែងសុន្ទរកថាដ៏សំខាន់មួយ ក្រោមប្រធានបទ "ពង្រឹងសមត្ថភាពការពារជាតិដើម្បីការពារមាតុភូមិ”។
  លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ថ្លែងសុន្ទរកថានៅកិច្ចសន្ទនា Shangri-La។ (រូបថត៖ VOV)  

ចាប់ផ្ដើមសុន្ទរកថា លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាមបានបញ្ជាក់ថា ពិភពលោកកំពុងមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញជាមួយនឹងបញ្ហាប្រឈមសន្តិសុខប្រពៃណី និងក្រៅប្រពៃណីជាច្រើន; ខណៈពេលដែលនិន្នាការ អភិវឌ្ឍន៍ដោយសន្តិភាពតែងតែជាបំណងប្រាថ្នារួមរបស់មនុស្សជាតិ គឺការប្រកួតប្រជែងជាយុទ្ធសាស្ត្រ ទំនាស់ ជម្លោះផលប្រយោជន៍ និងជម្លោះអធិបតេយ្យភាពទឹកដីរវាងប្រទេសនានានៅតែបន្តកើតមាន។ វៀតណាមបានឆ្លងកាត់សង្គ្រាមស្វ័យការពារអស់រយៈពេលជាច្រើនទស្សវត្ស ដូច្នេះហើយមានការយល់ច្បាស់ពីផលវិបាកនៃអំពើហិង្សា និងជម្លោះ។ វៀតណាមមានគោលបំណងហើយប្ដេជ្ញារក្សាសន្តិភាពរបស់ប្រទេសជាតិ; ព្រមទាំងអនុវត្តន៍ការទទួលខុសត្រូវអន្តរជាតិដ៏ខ្ពង់ខ្ពស់ផងដែរ។

នៅសម័យពិភាក្សា លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់លើទស្សនៈរបស់ វៀតណាម។ នោះគឺ “វៀតណាមមានប្រាថ្នាចង់ឲ្យប្រទេសនិងប្រជាជាតិទាំងអស់លើពិភពលោក សុទ្ធតែទទួលបានសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ប្រកបដោយសមភាព។ វៀតណាមមានបំណងចង់ក្លាយជាមិត្ត និងជាដៃគូដ៏គួរឲ្យទុកចិត្តរបស់ប្រទេសដទៃ”។ វៀតណាមមិនចូលរួមសម្ព័ន្ធភាពយោធា មិនចងសម្ព័ន្ធជាមួយប្រទេសមួយដើម្បីប្រឆាំងនឹងប្រទេសមួយទៀត; មិនអនុញ្ញាតឲ្យបរទេសបង្កើតមូលដ្ឋានយោធា ឬប្រើប្រាស់ទឹកដីរបស់វៀតណាមដើម្បីប្រឆាំងនឹងប្រទេសដទៃទៀត; មិនប្រើប្រាស់កម្លាំង ឬគំរាមកំហែងប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ។

ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា វៀតណាមខិតខំព្យាយាមហើយប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហា សមុទ្រខាងកើត ដោយឈរលើមូលដ្ឋាននៃការសន្ទនា និងការគោរពច្បាប់អន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top