• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសន្ទនា Shangri La បានបិទបញ្ចប់-បញ្ហាសមុទ្រខាងកើតក្តៅទៅដល់នាទីចុងក្រោយ


អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាមលោក Nguyen Chi Vinh នៅក្នុងសម័យពិភាគ្សាមួួយនៃកិច្ចសន្ទនា Shangri La

កិច្ចសន្ទនា Shangri La លើកទី១៥ ទើបនឹងបានបិទបញ្ចប់នៅប្រទេសសឹង្ហបុរី ដោយសម័យប្រជុំពេញអង្គចុងក្រោយស្តីអំពី “តាមដានគោល ដៅសន្តិសុខរួម”។ ​មុននោះ ក្នុងសម័យពិភាគ្សាក្រោមប្រធានបទ “រាល់ការ​សាកល្បងក្នុងការដោះស្រាយជម្លោះ” បានទាក់ទាញការយកចិត្តទុកដាក់ ពិសេសរបស់មជ្ឈដ្ឋានសារព័ត៌មាន ដែលអ្នកប្រាជ្ញគឺរដ្ឋមន្ត្រីការពារបារាំង លោក Jean Yves Le Drian អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Nguyen Chi Vinh និងអគ្គសេនាធិការរងសេនាធិការដ្ឋានសម្ព័ន្ធភាពកងទ័ពរំដោះប្រជាជនចិន ឧត្តមនាវី    Qi Jiangguo រួមទាំងអ្នកប្រាជ្ញក្នុងតំបន់និងអន្តរជាតិជាច្រើនរូប។

ក្នុងបទសន្ទរកថាររបស់ខ្លួនលើកនេះ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក Nguyen Chi Vinh បាន​វាយតម្លៃថា ស្ថានភាពសន្តិសុខតំបន់នៅមានភាពស្មុគស្មាញច្រើន។​តាមនោះ ប្រទេសនានាត្រូវការ​ពារ​ផល​ប្រយោជ ន៍របស់ប្រជាជាតិ។​ប៉ុន្តែប្រការនេះត្រូវបានសម្លឹងមើលដោយបរានុម័ត មានមូលដ្ឋានរឹង​មាំ​ ជៀស​វាង​ការបណ្តុកបណ្តាក់ដោយឯតោភាគី។        ស្តីពីបញ្ហាសមុទ្រខាងកើត តាមលោក Nguyen Chi Vinh បានសង្កត់​ធ្ងន់ថា 

“វៀតណាមមានគោលជំហរប្តេជ្ញាតស៊ូ ការពារបូរណភាពដែនដី ការពារសន្តិសុខ  សុវត្ថុភាពនាវាចរណ៍ អាកាសចរណ៍​ដោយសន្តិវិធីឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។​ ក្នុងពេលជាមួយនោះ​នៅបន្តកិច្ចសហប្រតិបត្តិការជាមួយចិននិងប្រទេសទាក់ទិននានាសំដៅកសាងនិងពង្រឹងជំនឿទុកចិត្ត ស្វែងរកទស្សនរួមក្នុងផល
ប្រយោជន៍​យុទ្ធសាស្ត្រ។ គ្រាន់តែប៉ុណ្ណោះ ទើបស្វែងរកបាននូវដំណោះស្រាយ ដែលភាគីនានាអាចទទួលយកបាន សមស្របនឹងច្បាប់អន្តរជាតិ ហើយត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ដូចជាការរួមចំណែកសកម្មសម្រាប់សន្តិភាព ស្ថិរភាពនៅក្នុងតំបន់និងលើពិភពលោក”។

ក្នុងពេលជាមួយគ្នានោះ ប្រធានគណៈប្រតិភូជិន ឧត្តមនាវី    Qi Jiangguo   បានឲ្យដឹងថាប្រទេសនេះកំពុងស្វែងរកការយល់ដឹងគ្នាទៅវិញទៅមកក្នុងបញ្ហាជម្លោះនៅសមុទ្រខាងកើត។
 
រីឯខ្លួនវិញ រដ្ឋមន្ត្រីការពារជាតិបារាំង Jean Yves Le Drian បានសង្កត់ធ្ងន់ថា ប្រការសំខាន់បំផុតក្នុងការដោះស្រាយជម្លោះនៅសមុទ្រខាង កើតគឺត្រូវកសាងក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC)ផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

នាថ្ងៃទី ១១ ខែកក្កដា (ម៉ោងនៅអាមេរិក) រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានផ្ញើសារអបអរសាទរខួបលើក ទី ៣០ នៃទំនាក់ទំនង វៀតណាម-អាមេរិក (១១ កក្កដា ១៩៩៥ - ១១ កក្កដា ២០២៥)។

Top