• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសន្ទនាអាស៊ាន-នូវែលហ្សេឡង់លើកទី២៧

នូវែលហ្សេឡង់បានអះអាងនូវការគាំទ្រចំពោះមជ្ឈភាពរបស់អាស៊ាននៅក្នុងតំបន់ វាយតម្លៃខ្ពស់ចំពោះឯកសារស្ដីពីទស្សនៈរបស់អាស៊ានចំពោះ មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ហើយលើកសំណើបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យសន្តិសុខ សេដ្ឋកិច្ច ប្រជាជននិងបរិស្ថាន។
 

ប្រធានគណៈប្រតិភូនៃបណ្ដាប្រទេសចូលរួមកិច្ចសន្ទនា (រូបថត៖ TTXVN)


កិច្ចសន្ទនាជាប្រចាំឆ្នាំរវាងអាស៊ាន-នូវែលហ្សេឡង់លើកទី ២៧ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២១កុម្ភៈឆ្នាំ២០២០ នៅកម្ពុជា ដោយមាន ការចូលរួមរបស់តំណាងមកពីប្រទេសជាសមាជិកអាស៊ាននានានិងនូវែលហ្សេឡង់។

នូវែលហ្សេឡង់បានអះអាងនូវការគាំទ្រចំពោះមជ្ឈភាពរបស់អាស៊ាននៅក្នុងតំបន់ វាយតម្លៃខ្ពស់ចំពោះឯកសារស្ដីពីទស្សនៈរបស់អាស៊ានចំពោះ មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ហើយលើកសំណើបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យសន្តិសុខ សេដ្ឋកិច្ច ប្រជាជននិងបរិស្ថាន។ ក្នុងនោះ ផ្ដោតសំខាន់ទៅលើកិច្ចសហប្រតិបតិ្តការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែននិងសន្តិសុខព្រំដែន កិច្ចសហប្រតិបតិ្តការបរិស្ថាននិងកសិកម្មដោយចីរភាព គ្រប់គ្រងប្រភពទឹកទន្លេមេគង្គ ជួយឧបត្ថម្ភដល់ការកសាងសមត្ថភាព តាមរយៈកម្មវិធីបណ្ដុះបណ្ដាលនិងការផ្ដល់អាហារូបករណ៍សម្រាប់ប្រទេសអាស៊ាននានាផងដែរ។

ចំពោះស្ថានភាពអន្តរជាតិនិងតំបន់ ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សេរីភាពខាងនាវា ចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត អនុវត្តយ៉ាងម៉ឺងម៉ាត់និងពេញលេញនូវ DOC ហើយដំណើការចរចាយ៉ាងសកម្មសំដៅកសាង COC ប្រកបដោយសុពលភាពនិងប្រសិទ្ធភាព។

ក្នុងតួនាទីជាប្រធានអាស៊ាន វៀតណាមបានអះអាងថា នឹងបន្តជំរុញទំនាក់ទំនងរវាងអាស៊ាននិងនូវែលហ្សេឡង់ឲ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីបន្សាំដោយម្ចាស់ការនឹងការវិវត្តន៍នៅក្នុងតំបន់និងលើពិភពលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានឯកភាពដាក់ជូនសម័យប្រជុំលើកទី៧ នៃរដ្ឋសភា ដើម្បីពិចារណាលើគោលជំហរវិនិយោគ សាងសង់ផ្លូវល្បឿនលឿន ខាងជើង-ខាងត្បូង ផ្នែក Gia Nghia (Dak Nong) - Chon Thanh (Binh Phuoc)។

Top