• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសន្ទនាជាប្រចាំអាស៊ាន-អាមេរិក លើកទី៣៦

សហរដ្ឋអាមេរិក និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នាថ្ងៃទី ២៤ ឧសភា (ម៉ោងក្នុងតំបន់) បានបើកកិច្ចសន្ទនាជាប្រចាំលើកទី៣៦ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។
រូបភាព៖ Asean.usmission.gov

ថ្លែងមតិនៅទីនេះ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Daniel Kritenbrink បានអះអាងជាថ្មីនូវការសន្យារបស់រដ្ឋបាលប្រធានាធិបតី Joe Biden ចំពោះមជ្ឈភាពរបស់អាស៊ាន សន្តិសុខ និងវិបុលភាពរបស់ដៃគូក្នុងតំបន់របស់អាមេរិក តាមរយៈការគាំទ្រចក្ខុវិស័យតំបន់មហាសមុទ្រឥណ្ឌូប៉ាស៊ីហ្វិករបស់អាស៊ាន។

មន្ត្រីការទូតអាមេរិករូបនេះក៏បានសង្កត់ធ្ងន់លើការសម្របសម្រួលយ៉ាងជិតស្និទ្ធរបស់អាមេរិកជាមួយអាស៊ានលើបញ្ហាមីយ៉ាន់ម៉ា និងបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការរក្សាសេរីភាពនាវាចរណ៍ និងការគោរពច្បាប់អន្តរជាតិនៅសមុទ្រខាងកើត; ឆ្ពោះទៅរកតំបន់មហាសមុទ្រឥណ្ឌូប៉ាស៊ីហ្វិកប្រកបដោយសេរីភាព និងបើកចំហ តភ្ជាប់ រីកចម្រើន សុវត្ថិភាព និងខ្លួនទីពឹងខ្លួន; គាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី និងលើកកម្ពស់អធិបតេយ្យភាពក្នុងតំបន់។ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកបានសង្កត់ធ្ងន់លើការសន្យារបស់សហរដ្ឋអាមេរិកក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគដ៏រឹងមាំជាមួយនិងក្នុងចំណោមប្រទេសអាស៊ាន។

នៅក្នុងកិច្ចសន្ទនានេះដែរ ភាគីទាំងពីរបានពិភាក្សាលើប្រធានបទដូចជា៖ សារៈសំខាន់នៃការពង្រីកកិច្ចសហប្រតិបត្តិការលើការប្រែប្រួលអាកាសធាតុ សន្តិសុខតាមអ៊ីនធឺណិត ការអភិវឌ្ឍបច្ចេកវិទ្យាដែលទើបលេចចេញ ការរក្សាសេរីភាពនាវាចរណ៍ និងជំរុញលំហូរពាណិជ្ជកម្មស្របច្បាប់ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បេឡារុស្ស

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បេឡារុស្ស

នាព្រឹកថ្ងៃទី២០ ខែតុលា នៅទីស្នាក់ការក្រសួងការពារជាតិ លោកនាយឧត្តម សេនីយ៍ Nguyen Tan Cuong ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីទទួល និងជួបពិភាក្សា ការងារជាមួយ លោកឧត្តមសេនីយ៍ត្រី Muraveiko Pavel Nikolaevich ប្រធានអគ្គ សេនាធិការនៃកងកម្លាំងប្រដាប់អាវុធ អនុរដ្ឋមន្ត្រីទីមួយនៃក្រសួងការពារជាតិបេឡា រុស្សដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាម។

Top