• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កាណាដាលើកទី៣

នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមបានទទួលជួបលោកស្រី Stefanie Beck អនុរដ្ឋមន្ត្រីក្រសួងការពារជាតិកាណាដា ដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម។
ទិដ្ឋភាពទូទៅនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កាណាដាលើកទី៣ ។ រូបថត៖ VOV

នាយឧត្តមសេនីយ៍បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនង និងវាយតំលៃខ្ពស់ចំពោះសក្ដានុពល និងជំហររបស់កាណាដាក្នុងឆាកតំបន់ និងអន្តរជាតិ លោកបានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិកាណាដាដែលបានជួយឧបត្ថម្ភក្នុងការហ្វឹកហ្វឺន និងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនាពេលកន្លងមក ហើយសង្ឃឹមថានាពេលខាងមុខ ភាគីទាំងពីរនឹងបន្តអនុវត្តខ្លឹមសារសហប្រតិបត្តិការដែលមានស្រាប់ស្របតាមឯកសារដែលបានចុះហត្ថលេខា។ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដូចជា៖ ការបណ្តុះបណ្តាល ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឧស្សាហកម្មការពារជាតិ ការយកឈ្នះលើផលវិបាកសង្គ្រាម ការគ្រប់គ្រងព្រំដែន។

មុននោះ ឧត្តមសេនីយឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការយោធាមជ្ឈឹម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោកស្រី Stefanie Beck អនុរដ្ឋមន្ត្រីក្រសួងការពារជាតិកាណាដា បានធ្វើជាសហអធិបតីនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កាណាដាលើកទី៣ ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃការសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កាណាដាលើកទី៣ បានឯកភាព រក្សាប្រកបដោយប្រសិទ្ធិភាពនូវយន្តិការសន្ទនា-ពិគ្រោះយោបល់ ការផ្លាស់ប្តូរគណៈប្រតិភូ បណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការស្តីពីការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឧស្សាហកម្មការពារជាតិ ការដោះស្រាយផលវិបាកនៃសង្រ្គាម... ជាពិសេសការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅយន្តការនិងវេទិកាពហុភាគី៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមកាត់បន្ថយរបៀបវារៈដោយគ្រោងនឹងបិទនារសៀលថ្ងៃទី២៣ ខែមករា

មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមកាត់បន្ថយរបៀបវារៈដោយគ្រោងនឹងបិទនារសៀលថ្ងៃទី២៣ ខែមករា

នារសៀលថ្ងៃទី២១ ខែមករា ប្រតិភូចូលរួមមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមបានបោះឆ្នោតអនុម័តលើការកែសម្រួលរបៀបវារៈនៃមហាសន្និបាត។

Top