• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចព្រមព្រៀង EVFTA៖ ឱកាសបង្កើនទំនាក់ទំនង ភាពជាដៃគូពាណិជ្ជកម្មនិងវិនិយោគជាមួយអឺរ៉ុប


 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN)
 

 លោក Jean-Jacques Bouflet អនុប្រធាន EuroCham ប្រចាំនៅវៀតណាមបានអះអាងថា កិច្ចព្រមព្រៀង EVFTA គឺជា​“ ផ្លែផ្កា” នៃកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់វៀតណាម និង EU ព្រមទាំងអះអាងថា នេះ​គឺជា​សញ្ញាស​ម្គាល់ដ៏សំខាន់មួយ ក្នុ​ងដំណើរ​ការ​ឆ្ពោះទៅ​រក​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ដ៏ទូលំ​ទូលាយ​ចំពោះ​តំបន់​អាស៊ី​អាគ្នេយ៍​។
 
នាថ្ងៃទី២​ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុង Vung​ Tau ក្រសួងការបរទេស​វៀត​ណាម​បាន​សហការ​ជាមួយ​គណៈកម្មាធិ​ការ​ប្រជាជន ខេត្ត​ Ba Ria - Vung Tau និងសម្ព័ន្ធសមាគមធុរកិច្ចអឺ​រ៉ុបប្រចាំនៅវៀត​ណាម (EuroCham) រៀបចំសិក្ខាសាលា“ កិច្ចព្រមព្រៀង EVFTA៖ ឱកាសបង្កើនទំនាក់ទំនង ភាព​ជាដៃ​គូ​ពាណិជ្ជកម្ម​និង​វិនិយោគ​ជាមួយ ខេត្ត Ba Ria - Vung Tau ​និងអឺរ៉ុប”។
 
អញ្ជើញថ្លែងនៅទីនេះ​ អនុរដ្ឋមន្រ្តីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បាន​មាន​ប្រសាសន៍​​ថា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម - EU (EVFTA) និងកិច្ចព្រម​ព្រៀង​គាំ​ពារ​រការ​វិនិយោគ​ EU - វៀតណាម (EVIPA) ទើបនឹងបានចុះហត្ថលេខាលើ កាលពីថ្ងៃទី ៣០ ខែមិថុនាកន្លងទៅ បានបើក​ចេញឱកាស​សហប្រតិបត្តិការដ៏ទូលំទូ​លាយ លើគ្រប់វិស័យ ​និងអភិវឌ្ឍន៍​យ៉ាងខ្លាំងក្លា​ថែមទៀត​រវាង​វៀត​ណាម ​និង EU។ សិក្ខាសាលានេះគឺជាឱកាសដ៏ល្អមួយ សម្រា​ប់ភាគីទាំងពីរក្នុងការចែករំ​លែក​ព័ត៌មាន និង​វាយតម្លៃអំពី​ឱកាសនិង​បញ្ហាប្រឈម​នានាដែល​កើតមា​ន​ឡើង​ក្នុង​ការ​ដំណើរ​ការ​កិច្ច​ព្រម​ព្រៀង​ទាំង​ពីរ​នេះ។​
 
ចំណែក​ឯ លោក Jean-Jacques Bouflet អនុប្រធាន EuroCham ប្រចាំនៅវៀតណាមបានអះអាងថា កិច្ចព្រម​ព្រៀង​ EVFTA គឺជា“ ផ្លែផ្កា” នៃកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់វៀតណាម និង EU ព្រម​ទាំង​អះអាង​ថា នេះ​គឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយ ​ក្នុងដំណើរ​ការឆ្ពោះ​ទៅរក​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ដ៏ទូលំ​ទូលាយ​ចំពោះ​តំបន់​អាស៊ីអាគ្នេយ៍។ សហគមន៍ធុរកិច្ចអឺ​រ៉ុបចាត់ទុក ខេត្ត Ba Ria - Vung T​au គឺជាខេត្តសំខា​ន់ជួរ​មុខ ដើម្បី​អនុវត្តន៍​កិច្ចសហប្រតិបត្តិការ នៅពេល​ដែលកិច្ចព្រមព្រៀង ​EVFTA ត្រូវបាន​អនុម័ត​និង​មាន​សុពលភាព​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top