• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី - កំណត់អត្តសញ្ញាណដើម្បីផ្លាស់ប្តូរទម្រង់នៃកំណើន


 សន្និសីទស្តីពី "ឱកាសនិងបញ្ហាប្រឈមសំរាប់កសិកម្មវៀតណាមនៅពេលចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
 

 នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម សហការ​ជាមួយ​ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម រូមទាំងសភាពាណិជ្ជកម្មនិ​ងឧស្សាហកម្ម​វៀត​ណាម បានរៀប​ចំសន្និសីទស្តីពី "ឱកាសនិង​បញ្ហាប្រឈម​សំរាប់ក​សិកម្ម​វៀត​ណាម​នៅ​ពេល​ចូល​រួម​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី"។
 
ក្នុងសន្និសីទ​នេះតំណាងទាំងអស់បានឯកភាពចំពោះការចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA ជាពិសេ​ស​កិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី។ ដូចជា CPTPP និងកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីរវាងវៀត​ណាមនិង​សហភាព​អឺរ៉ុប (EVFTA) គឺជាឱកាសមួយ ដើម្បីពង្រីក​ទីផ្សារសម្រាប់​ការនាំចេញ​ដោយ​និយាយ​រួម​និង​កសិផល​និយាយ​ដោយ​ឡែក។ លោក Nguyen Xuan Cuong រដ្ឋមន្ត្រីក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទវៀ​ត​ណាម​បាន​លើក​​ច្បាស់ថា៖ « ភ្នាក់ងារគ្រប់គ្រងរបស់ក្រសួង និងស្ថាប័ននានាត្រូវតែកែតម្រូវដើម្បីឲ្យបានសមស្រប? តើ​សហគ្រាសនានាគួរ​តែធ្វើអ្វីខ្លះ? តើអាជ្ញាធរមូលដ្ឋានធ្វើអ្វីខ្លះ? តើប្រ​ជាជនត្រូវចូលរួមក្នុ​ងខ្សែសង្វាក់ត​ភ្ជាប់​យ៉ាង​​ដូចម្តេច​ដែរ? តាមរយៈសន្និសីទនេះយើងនឹងបង្កើតកម្មវិធី ជាពិសេស​គឺសំរាប់​តំបន់​នីមួយ​ៗ​នៃមុខ​ទំនិញ​​នីមួ​យៗ ដែលនឹងមា​នផ្នែកជំនាញ​រៀងៗខ្លួន​ផងដែរ​ដោយ​ទាម​ទារ​ឲ្យយើង​ត្រូវបំ​ពាក់​ចំណេះដឹង​ឲ្យបាន​ល្អ​​បំផុត​និង​មានភាពម្ចាស់ការបំផុត ដើម្បីធ្វើអាជី​វកម្មនូវឧត្តមភាពនៃសក្តានុភាព​ ដែលកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីថ្មីៗបំផុតនេះនាំមកដល់ យើ​ង។ប្រសិនបើសម្រេចបានប្រការ​នេះ ខឿនសេដ្ឋកិច្ចថ្មី​នឹងធ្វើស​មាហ​រណកម្មប្រកប​ដោយជោគជ័យ ដោ​យជួយផ្លាស់​ប្តូរទម្រង់​នៃការអភិវឌ្ឍន៍​វិស័យ​សេដ្ឋកិច្ច​ផង​ដែរ»៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top