• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) នៅតែមានសក្ដានុពលអភិវឌ្ឍន៍ដ៏ធំធេង

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) នៅតែមានសក្ដានុពលអភិវឌ្ឍន៍ដ៏ធំធេង ដែលទាមទារឲ្យមានការរួមដំណើរពី ស្ថាប័នគ្រប់គ្រង និងសហគមន៍ធុរកិច្ចនៃភាគីទាំងពីរ។
កិច្ចពិភាក្សានៅវេទិកា។ (រូបថត៖ Le Hang/VOV)

នេះជាខ្លឹមសារដែលបានចែករំលែកនៅវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មវៀតណាម - EU ឆ្នាំ ២០២៥។ វេទិកានេះត្រូវបានរៀបចំឡើងដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដោយមានការសម្របសម្រួលជាមួយស្ថានទូតនៃប្រទេសសមាជិកសហភាពអឺរ៉ុប (EU) និងសភាពាណិជ្ជកម្ម EU ប្រចាំនៅវៀតណាម (EuroCham) កាលពីថ្ងៃទី ១៧ តុលា នៅទីក្រុងហូជីមិញ។

យោងតាមតួរលេខពីនាយកដ្ឋានគយវៀតណាម ក្រោយរយៈពេល ៥ ឆ្នាំនៃការអនុវត្ត EVFTA ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និង EU បានកើនឡើងជាបន្តបន្ទាប់ពី ៤៨,៩ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ ២០១៩ ដល់ជិត ៧៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ដែលជាឆ្នាំទី ៥ ដែលកិច្ចព្រមព្រៀងចូលជាធរមាន ពោលគឺកើនឡើងជាមធ្យមជាង ១០% ក្នុងមួយឆ្នាំ។ លោក Do Duc Tuong អ្នកជំនាញថាមពលនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បាននិយាយថា ស្ថាប័ននេះត្រៀមខ្លួនជាស្រេចបន្តជួយឧបត្ថម្ភវៀតណាម នូវដើមទុន ក្នុងដំណើរការផ្លាស់ប្តូរ៖

“ជាឧទាហរណ៍ យើងជួយឧបត្ថម្ភ ក្នុងការកសាងនីតិវិធីដើម្បីពិនិត្យគម្រោងដ៏ស្របតាមលក្ខណៈវិនិច្ឆ័យដែលមានចែងក្នុងកម្មវិធីផ្លាស់ប្តូរថាមពលដោយសមធម៌ ហើយជួយគម្រោងទាំងនោះដើម្បីតភ្ជាប់ជាមួយស្ថាប័នហិរញ្ញវត្ថុ។ នៅក្នុងដំណើរការនោះ យើងបានសង្កេតឃើញថា ស្ថាប័នហិរញ្ញវត្ថុ ធនាគារ ដូចជា AFD, KfW, ADB, ធនាគារអភិវឌ្ឍន៍អ៊ឺរ៉ុប ពិតជាមានបំណងចង់ចូលមកវៀតណាម ហើយចូលរួមដំណើរការផ្តល់ហិរញ្ញប្បទានដល់គម្រោងបៃតងនៅប្រទេសវៀតណាម”។

ការស្ទង់មតិរបស់ EuroCham បានបង្ហាញថា ៧៦% នៃអ្នកដឹកនាំធុរកិច្ច EU ឥឡូវនេះចាត់ទុកវៀតណាមជាគោលដៅវិនិយោគដ៏ទាក់ទាញ តាមនោះសន្ទស្សន៍ទំនុកចិត្តអាជីវកម្ម បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលបីឆ្នាំថ្មីៗនេះ។ ៨០% នៃសហគ្រាសអ៊ឺរ៉ុបនៅវៀតណាមបានបង្ហាញពីការជឿជាក់លើយថាទស្សន៍កំណើនដ៏ខ្លាំងក្លាក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ កត្តាទាំងនេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វិបុលភាពរួម និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងវៀតណាម និងសហភាពអឺរ៉ុប៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋសភាហុងគ្រី លោក Kover Laszlo ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

ប្រធានរដ្ឋសភាហុងគ្រី លោក Kover Laszlo ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធានរដ្ឋសភាហុងគ្រី លោក Kover Laszlo បានធ្វើឡើងក្នុងបរិបទដែលឆ្នាំនេះ ប្រទេសទាំងពីរប្រារព្ធខួបលើកទី ៧៥នៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៥០ - ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥)។

Top