• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចពិភាក្សាស្តីពីសមុទ្រខាងកើតនៅម៉ាឡេស៊ី៖ ត្រូវមានការពិចារណាយ៉ាងម៉ឺងម៉ាត់ថែមទៀតក្នុងការបង្កើត COC


 កោះ An Bang ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម (រូបថតៈ Quy Trung/TTXVN)
 

នាថ្ងៃទី១៣​ ខែមករា ឆ្នាំ២០២០ អង្គការ World Future TV បានរៀបចំ​កិច្ច​ពិភាក្សា​មួយ​នៅទី​ក្រុង​កូឡាឡាំ​ពួរ​នៃ​ប្រទេស​ម៉ាឡេស៊ី ក្រោមប្រធានបទ “សមុទ្រខាងកើត៖ ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ជាឧបករណ៍​ដើម្បីដោះ​ស្រាយជម្លោះ”។
 
យោងតាមគណៈរៀបចំ​ សេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអចិន្រ្តៃយ៍ (PCA) ក្នុងបណ្តឹងរបស់ហ្វីលីពីន បាន​ជួយ​បំភ្លឺ​នូវមូលដ្ឋានច្បាប់ សម្រាប់ការដោះស្រាយជម្លោះអធិបតេយ្យភាពនៅសមុទ្រខាងកើត ដែល​នាំមក​នូវកម្លាំងចលករសម្រាប់ប្រទេសអាស៊ាន ​ក្នុងការតស៊ូប្រយុទ្ធ ការពារអធិបតេយ្យភាពរបស់ខ្លួន។
 
សាស្ត្រាចារ្យ Carly Thayer នៃបណ្ឌិត្យសភាការពារជាតិអូស្ត្រាលី បានវាយតម្លៃខ្ពស់ចំពោះភាគីនានា​ដែលបាន​កសាង​សេចក្តី​ថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភា​គីនានា នៅសមុទ្រខាងកើត ព្រមទាំង​ប្រឆាំង​ជំទាស់ទៅនឹង​សកម្មភាព​ ដែល​បង្កើនភាពតាន តឹងរបស់ចិន តាមរយៈសកម្មភាព​ផ្លាស់ប្តូរ​ស្ថានភាព​នៅ​សមុទ្រ​​ខាង​កើត។ ជាមួយនឹងខ្លឹមសារនៃសាលក្រមរប​ស់ PCA ការទាមទារអធិបតេយ្យភាព​លើ “ផ្លូវ ៩ បន្ទាត់”​ របស់ចិននោះ គឺគ្មានមូលដ្ឋានប្រវត្តិសាស្ត្រនិងច្បាប់ទេ។ លោកបានមានប្រសាសន៍ថា អាស៊ាន​នឹង​ក្លាយជា​កម្លាំង​ជំរុញសម្រាប់ដំណើរការចរចា COC ដែលក្នុងនោះ អាស៊ានត្រូវការព​ង្រឹងសាមគ្គីភាពផ្ទៃក្នុង​។ ទន្ទឹម​នឹង​នេះ ចិននិងអាស៊ានត្រូវពង្រឹងវិធានការកសាងទំនុកចិត្ត ជំរុញវិធានការ​ការទូត​និង​កសាង​យន្តការ​​ដោះស្រាយ​ជំលោះដោយផ្អែកលើច្បាប់អន្តរ​ជាតិ ក៏ដូចជាការអត់ធ្មត់ និងមិន​បង្កើន​អាកប្បកិរិយា​តឹងតែង​នៅ​សមុទ្រខាង​កើត៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top