កោះ An Bang ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម (រូបថតៈ Quy Trung/TTXVN)
នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ អង្គការ World Future TV បានរៀបចំកិច្ចពិភាក្សាមួយនៅទីក្រុងកូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី ក្រោមប្រធានបទ “សមុទ្រខាងកើត៖ ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ជាឧបករណ៍ដើម្បីដោះស្រាយជម្លោះ”។
យោងតាមគណៈរៀបចំ សេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអចិន្រ្តៃយ៍ (PCA) ក្នុងបណ្តឹងរបស់ហ្វីលីពីន បានជួយបំភ្លឺនូវមូលដ្ឋានច្បាប់ សម្រាប់ការដោះស្រាយជម្លោះអធិបតេយ្យភាពនៅសមុទ្រខាងកើត ដែលនាំមកនូវកម្លាំងចលករសម្រាប់ប្រទេសអាស៊ាន ក្នុងការតស៊ូប្រយុទ្ធ ការពារអធិបតេយ្យភាពរបស់ខ្លួន។
សាស្ត្រាចារ្យ Carly Thayer នៃបណ្ឌិត្យសភាការពារជាតិអូស្ត្រាលី បានវាយតម្លៃខ្ពស់ចំពោះភាគីនានាដែលបានកសាងសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រខាងកើត ព្រមទាំងប្រឆាំងជំទាស់ទៅនឹងសកម្មភាព ដែលបង្កើនភាពតាន តឹងរបស់ចិន តាមរយៈសកម្មភាពផ្លាស់ប្តូរស្ថានភាពនៅសមុទ្រខាងកើត។ ជាមួយនឹងខ្លឹមសារនៃសាលក្រមរបស់ PCA ការទាមទារអធិបតេយ្យភាពលើ “ផ្លូវ ៩ បន្ទាត់” របស់ចិននោះ គឺគ្មានមូលដ្ឋានប្រវត្តិសាស្ត្រនិងច្បាប់ទេ។ លោកបានមានប្រសាសន៍ថា អាស៊ាននឹងក្លាយជាកម្លាំងជំរុញសម្រាប់ដំណើរការចរចា COC ដែលក្នុងនោះ អាស៊ានត្រូវការពង្រឹងសាមគ្គីភាពផ្ទៃក្នុង។ ទន្ទឹមនឹងនេះ ចិននិងអាស៊ានត្រូវពង្រឹងវិធានការកសាងទំនុកចិត្ត ជំរុញវិធានការការទូតនិងកសាងយន្តការដោះស្រាយជំលោះដោយផ្អែកលើច្បាប់អន្តរជាតិ ក៏ដូចជាការអត់ធ្មត់ និងមិនបង្កើនអាកប្បកិរិយាតឹងតែងនៅសមុទ្រខាងកើត៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម