• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចពិភាក្សាជាន់ខ្ពស់វៀតណាម-អូស្ត្រាលី

នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្នាក់ការសភាអូស្ត្រាលី ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានសភាជាន់ទាបលោក Milton Dick និងប្រធានព្រឹទ្ធសភា លោកស្រី Sue Lines។
  ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថត៖ quochoi.vn)  

នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចជាន់ខ្ពស់លើបណ្តាញបក្ស រដ្ឋ សភា និងការផ្លាស់ប្តូររវាងប្រជាជន; សម្របសម្រួលក្នុងការរៀបចំសកម្មភាពប្រកបដោយអត្ថន័យ ដើម្បីអបអរសាទរខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (២៦ ខែកុម្ភៈ ២០២៣); ពន្លឿនការអនុវត្តកម្មវិធីសកម្មភាពវៀតណាម - អូស្ត្រាលី ដំណាក់កាល ២០២០-២០២៣ ព្រមទាំងកិច្ចព្រមព្រៀងផ្សេងៗទៀត។ ដោយសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនៅតែមានសក្ដានុពលជាច្រើន ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងថ្នាក់ដឹកនាំសភាអូស្ត្រាលីទាំងពីរបានឯកភាពលើតួនាទីរបស់ខ្លួន ហើយរដ្ឋសភាទាំងពីរនឹងជំរុញ និងលើកទឹកចិត្ត ក៏ដូចជាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពផ្លាស់ប្តូរទំនិញ ជាពិសេសការបើកទីផ្សារសម្រាប់ផលិតផលកសិកម្ម និងផ្លែឈើរបស់គ្នាទៅវិញទៅមក។ ជាពិសេស បង្កើនការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធនៃភាគីទាំងពីរ ដើម្បីអនុវត្តប្រកប ដោយប្រសិទ្ធិភាពនូវផែនការសកម្មភាពដំណាក់កាល ២០២១-២០២៥ នៃយុទ្ធសាស្ត្របង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

ភាគីទាំងពីរបានឯកភាពគាំទ្រការពិចារណាលើការដំឡើង ភាពជាដៃគូយុទ្ធសាស្ត្រ វៀតណាម - អូស្ត្រាលី ទៅជា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - អូស្ត្រាលី តាមពេលវេលាសមស្របមួយ។ ចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសន្យាពង្រឹងការផ្លាស់ប្តូរជំនាញក្នុងការងារនីតិប្បញ្ញត្តិ និងឃ្លាំមើល។  សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅយន្តការសហប្រតិបត្តិការពហុភាគី វេទិកាសភាតំបន់ និងអន្តរជាតិ។

នៅចុងបញ្ចប់នៃកិច្ចចរចា ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាអូស្ត្រាលីសម្រាប់ដំណាក់កាលបន្ទាប់ជាមួយនឹងខ្លឹមសារសហប្រតិបត្តិការថ្មី និងស៊ីជម្រៅនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh

បន្តកម្មវិធីត្រួតពិនិត្យគម្រោង និងសំណង់សំខាន់ៗថ្នាក់ជាតិ នាព្រឹកថ្ងៃទី ២៩ មករា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចុះត្រួតពិនិត្យគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh ខេត្ត Dong Nai។ លោកនាយករដ្ឋមន្ត្រីបានសួរសុខទុក្ខ ប្រគល់អំណោយ ហើយជូនពរឆ្នាំថ្មីដល់កម្មាភិបាល និងកម្មករកម្មការនីដែលកំពុងធ្វើការនៅទីនេះ។

Top