• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចពិភាក្សាជាន់ខ្ពស់វៀតណាម-ឡាវ៖ កំណត់ទិសនៃកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយនាពេលខាងមុខ

នាព្រឹកថ្ងៃទី ១១ ខែកក្កដា នៅរដ្ឋធានីវៀងចន្ទន៍ បន្ទាប់ពីពិធីទទួលបដិសណ្ឋារ កិច្ចជាផ្លូវការនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានរដ្ឋ លោក តូ ឡឹម ទៅកាន់ប្រទេសឡាវ អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត និងប្រធានរដ្ឋវៀតណាម លោក តូឡឹម អញ្ជើញដំណើរការកិច្ចពិភាក្សា។
អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីសូលីត និងប្រធានរដ្ឋវៀតណាម លោក តូ ឡឹម (រូបថត៖ VNA)
 

អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីសូលីត បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកប្រធានរដ្ឋ តូ ឡឹម ចាប់តាំងពីចូលកាន់តំណែង ដោយសង្កត់ធ្ងន់ថា លោកប្រធានរដ្ឋ តូ ឡឹម បានជ្រើសរើសប្រទេសឡាវជាប្រទេសដំបូងគេដែលមកបំពេញទស្សនកិច្ចក្នុងតួនាទីថ្មី  បង្ហាញពីការគោរពដែលបក្ស រដ្ឋ និងរូបលោកប្រធានរដ្ឋ តូ ឡឹម ផ្ទាល់ ចំពោះទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ។

ពិភាក្សាអំពីទិសដៅនិងវិធានការជំរុញវិស័យសហប្រតិបត្តិការ ថ្នាក់ដឹកនាំទាំងពីរបានអះអាងជាថ្មីនូវគោលនយោបាយស្ថិរភាពនៃប្រទេសទាំងពីរ ជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់បំផុតក្នុងការពង្រឹងនិងពូនជ្រុំទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ; បន្តផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងប្រទេសទាំងពីរ ក៏ដូចជារវាងក្រសួង ស្ថាប័ន ពីថ្នាក់មជ្ឈឹមដល់មូលដ្ឋាន; បង្កើនការពិគ្រោះយោបល់លើបញ្ហាយុទ្ធសាស្ត្រ; ជំរុញការផ្លាស់ប្តូរទស្សនកិច្ច និងទំនាក់ទំនងនៅកម្រិតខ្ពស់ និងគ្រប់កម្រិត។ ពិនិត្យ និងកែលម្អប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការ; ផ្សព្វផ្សាយនិងអប់រំអំពីប្រវត្តិសាស្ត្រនិងទំនៀមទម្លាប់នៃទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាមនិងឡាវ សម្រាប់ប្រជា ជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ។

ភាគីទាំងពីរក៏បានឯកភាពជំរុញសសរស្តម្ភ នៃកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ ដើម្បីសម្របសម្រួលដោះស្រាយរាល់បញ្ហាប្រឈមថ្មីៗ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការពង្រឹងនិងពង្រីកតួនាទី ជាមជ្ឈភាពរបស់អាស៊ាន និងយន្តការដឹកនាំដោយអាស៊ាន។

លោកប្រធានរដ្ឋ តូ ឡឹម បានអះអាងថា វៀតណាមនឹងគាំទ្រឡាវដោយស្មោះស្ម័គ្រក្នុងការបំពេញតួនាទីអន្តរជាតិសំខាន់ៗក្នុងឆ្នាំ ២០២៤ រួមទាំងតួនាទីជាប្រធានអាស៊ាន និងប្រធាន AIPA ផងដែរ។

នៅក្នុងជំនួបសន្ទនានេះ លោកប្រធានរដ្ឋ តូ ឡឹម បានប្រកាសជូនអំណោយរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ជូនបក្ស រដ្ឋ និងប្រជាជនឡាវនូវរថយន្តអគ្គិសនី VinFast ចំនួន ២០គ្រឿង ដើម្បីជួយឧបត្ថម្ភឡាវក្នុងការអនុវត្តន៍ប្រកបដោយជោគជ័យនូវសកម្មភាពសំខាន់ៗ ក្នុងឆ្នាំនៃការធ្វើជាប្រធានអាស៊ានឆ្នាំ២០២៤។ បន្ទាប់កិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានធ្វើជាសាក្សីក្នុងការផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

នៅរសៀលថ្ងៃទី១៥ ខែតុលា (ម៉ោងក្នុងស្រុក) លោកប្រធានរដ្ឋសភា ជិន ថាញ់​មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងស៊ីអាន ខេត្តសានស៊ី (ចិន​) វិល​ត្រឡប់មកវៀតណាមវិញ បញ្ចប់ប្រកប​ដោយជោគជ័យនូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងធ្វើជាសហ​អធិបតីនៃ​សម័យប្រជុំលើកទី២ នៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភា វៀតណាម និងសភាតំណាង​ប្រជាជនទូទាំង​ប្រទែស​ចិន តាមការអញ្ជើញរបស់លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភា​តំណាង​ប្រជាជនទូទាំងប្រទេស​ចិន​។

Top