• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-កម្ពុជា

ប្រធានរដ្ឋសភាទាំងពីររូបបានឯកភាពគ្នាជួយសម្រួលដល់ការរៀបចំសន្នសីទក្រុមសមាជិកសភាមិត្តភាពរបស់រដ្ឋសភានៃប្រទេសទាំងពីរនាខែធ្នូឆ្នាំ ២០២២ នៅវៀតណាមភាគកណ្ដាល ដើម្បីពិភាក្សា ចែករំលែកបទពិសោធន៍លើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-កម្ពុជា (រូបថត៖ VNA)  

នាថ្ងៃទី ១៩ ខែវិច្ឆិកា ក្នុងជំនួបពិភាក្សាការងារក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជារបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជាមួយប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរវៀតណាម និងកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងទៅ ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការសភាទាំងកម្រិតទ្វេភាគី និងពហុភាគី។ ប្រធានរដ្ឋសភាទាំងពីររូបបានឯកភាពគ្នាជួយសម្រួលដល់ការរៀបចំសន្នសីទក្រុមសមាជិកសភាមិត្តភាពរបស់រដ្ឋសភានៃប្រទេសទាំងពីរនាខែធ្នូឆ្នាំ ២០២២ នៅវៀតណាមភាគកណ្ដាល ដើម្បីពិភាក្សា ចែករំលែកបទពិសោធន៍លើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ភាគីទាំងពីរសម្របសម្រួលគ្នាឃ្លាំមើល និងជំរុញការអនុវត្តរាល់សន្ធិសញ្ញាអន្តរជាតិ កិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី ដែលប្រទេសទាំងពីរបានចុះហត្ថលេខា ឬជាសមាជិក។

បញ្ចប់កិច្ចពិភាកក្សាការងារនេះ  ប្រធានរដ្ឋសភាទាំងពីររូបបានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាកម្ពុជា និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងលេខាធិការដ្ឋានរដ្ឋសភាវៀតណាម និង លេខាធិការដ្ឋានរដ្ឋសភាកម្ពុជាផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top