• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំ MSEAP ៤៖ វៀតណាមស្នើបង្កើនកិច្ចសន្ទនានិងការចងសម្ព័ន្ធក្នុងតំបន់

នាយប់ថ្ងៃទី ២៤ ខែកញ្ញា កិច្ចប្រជុំលើកទី ៤ នៃប្រធានសភាបណ្តាប្រទេសអាស៊ីនិងអឺរ៉ុប (MSEAP ៤) ដែលបានប្រារព្ធឡើងនៅវិមានឯករាជ្យ ក្នុងរដ្ឋធានី Nur Sultan នៃប្រទេសកាហ្សាក់ស្ថាន ត្រូវបានបិទបញ្ចប់ដោយចេញ​សេចក្តីថ្លែងការណ៍រួម។

អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភា លោកស្រី Tong Thi Phong នៅឯកិច្ចប្រជុំទ្វេភាគី

សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ពីតួនាទីសំខាន់របស់សភាអាស៊ីនិងអឺរ៉ុប ក្នុងការរក្សាសកម្មភាពផ្សារភ្ជាប់ក្នុងតំបន់ ដើម្បីធានានូវភាពជាដៃគូគ្រប់ជ្រុងជ្រោយ ដោយឈរលើមូលដ្ឋាននៃការគោរពសមភាពនិងការទទួលយកផលប្រយោជន៍រួម។ ទន្ទឹមនឹងនេះដែរ ការបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រកបដោយការស្ថាបនា ក្នុងចំណោមបណ្តាប្រទេសអាស៊ីនិងអឺរ៉ុប អាចបង្កើតជាកម្លាំងចលករដ៏ធំមួយ ដើម្បីអភិវឌ្ឍបរិយាកាស​រួមនិងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំនេះ អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានលើកកម្ពស់នូវប្រធានបទគឺ “ការសន្ទនា ការទុកចិត្តគ្នានិងភាពជាដៃគូ”។ ទន្ទឹមនឹងនោះ លោកស្រីក៏បានលើកត្រដែតនូវគោលនយោបាយសមាហរណកម្មអន្តរជាតិដ៏សកម្មរបស់វៀតណាមផងដែរ។ ពោលគឺរដ្ឋសភា​វៀតណាម​បានស្នើអោយបង្កើនការកសាងទំនុកចិត្ត ការយោគយល់និងការគោរពគ្នាទៅវិញទៅមក រួមទាំងជំរុញកិច្ចសហប្រតិបត្តិការ ការសន្ទនានិងការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យសភា ក៏ដូចជាផ្សាភ្ជាប់សភាអាស៊ី-អឺរ៉ុបជាមួយបណ្តាវេទិកានិងអង្គការសហប្រតិបត្តិការអន្តរសភាដទៃទៀតជុំវិញពិភពលោក។

មុននោះថ្លែងក្នុងជំនួបជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Moon Hee Sang នៅខាងក្រៅនៃកិច្ចប្រជុំ MSEAP 4, លោកស្រី Tong Thi Phong បានសង្កត់ធ្ងន់ថា រដ្ឋសភាវៀតណាមតែងតែគាំទ្រភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ព្រមទាំង អះអាងថា វៀតណាមស្វាគមន៍គោលនយោបាយការបរទេសឆ្ពោះទៅទិសខាងត្បូងរបស់កូរ៉េខាងត្បូង ដែលផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាន ជាពិសេសគឺប្រទេសវៀតណាមតែម្តង។ ដោយវាយតម្លៃខ្ពស់ចំពោះគោលជំហររបស់កូរ៉េខាងត្បូងលើបញ្ហាសមុទ្រខាងកើត លោកស្រី Tong Thi Phong បានស្នើអោយកូរ៉េខាងត្បូង បន្តគាំទ្រគោលជំហររបស់វៀតណាមនិងអាស៊ានក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនិងដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី  ស្របតាមច្បាប់អន្តរជាតិ ព្រមទាំង​បំពេញសេចក្តីប្រកាសស្តីពីការប្រព្រឹត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឈានដល់ការសម្រេចក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) យ៉ាងឆាប់ៗ។

យ៉ាងណាមិញ នៅឆ្នាំ ២០២០ ប្រទេសវៀតណាមនឹងទទួលតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០ -២០២១, ប្រធានអាស៊ាននិងប្រធាន AIPA ៤១  ហេតុដូច្នេះ អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភា លោកស្រី Tong Thi Phong សង្ឃឹមថា រដ្ឋាភិបាលនិងរដ្ឋសភាកូរ៉េខាងត្បូង នឹងគាំទ្រវៀតណាម បំពេញល្អនូវតួនាទីសំខាន់ៗទាំងនេះ ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់ក៏ដូចជាលើពិភពលោក។

សូមគូសបញ្ជាក់ថា កិច្ចប្រជុំលើកទី ៥ របស់ប្រធានសភាអាស៊ីនិងអឺរ៉ុបនឹងត្រូវរៀបចំឡើងនៅកោះបាលីនៃប្រទេសឥណ្ឌូនេស៊ីនាឆ្នាំ ២០២០ខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top