• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំ G20៖ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជួបទ្វេភាគីជាមួយថ្នាក់ដឹកនាំពិភពលោក

 នៅក្នុងជំនួបទាំងនេះ ថ្នាក់ដឹកនាំនៃ​បណ្ដាប្រទេស​សុទ្ធតែបាន​សម្តែង​នូវបំណង​ចង់​ជំរុញ​កិច្ច​សហប្រតិ​បត្តិការ​​ជាមួ​យវៀតណាម ហើយអបអរសាទ​រវៀតណាម ដែលក្លាយទៅជាស​មាជិកមិន​អចិន្ត្រៃយ៍​នៃក្រុម​ប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិសម្រាប់អាណាត់ ២០២០ - ២០២១។ ថ្នាក់ដឹក​នាំនៃ​បណ្ដា​ប្រទេស​ក៏បាន​សម្ដែង​ការគាំទ្រ​វៀតណាម​ ក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ ខាងមុខផងដែរ។
 
នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ​២០១៩ នៅខាងក្រៅ កិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និង​ទើប​លេច​ចេញ​​ជួរមុខនៅលើពិភពលោក (G20) នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ទ្វេភាគីជាមួយប្រធានរដ្ឋចិន  ប្រធានាធិបតីអាមេរិក ប្រធានាធិតីឈីលី នាយករដ្ឋមន្ត្រីឥណ្ឋា នាយក​រដ្ឋមន្ត្រី​កាណា​ដា និងប្រធានគណកម្មការអឺរ៉ុបជាដើម។

 

 
 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phucជាមួយប្រធានរដ្ឋចិន លោក Xi Jinping


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phucជាមួយប្រធានាធិបតីអាមេរិក លោក Donal Trump


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phucជាមួយប្រធានគណៈកម្មការអឺរ៉ុប លោក Jean-Claude Juncker
 

នៅក្នុងជំនួបទាំងនេះ ថ្នាក់ដឹកនាំ​នៃបណ្ដាប្រទេស​សុទ្ធតែបាន​សម្តែង​នូវ​បំណង​ចង់ជំរុញ​កិច្ច​សហប្រតិ​បត្តិការ​ជាមួយវៀតណាម ហើយអបអរសា​ទរវៀតណាម ដែលក្លាយទៅ​ជាសមាជិក​មិន​អចិន្ត្រៃយ៍​នៃក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហ​ប្រជាជាតិសម្រាប់អាណាត់ ២០២០ - ២០២១។ ថ្នាក់ដឹកនាំ​នៃបណ្ដា​ប្រទេសក៏បាន​សម្ដែង​ការគាំទ្រ​វៀត​ណាម ក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ​​២០២០ ខាងមុខផងដែរ។
 
ដោយឡែក នៅក្នុងជំនួបជាមួយប្រធានរដ្ឋចិន លោក Xi Jinping នោះ ថ្នាក់ដឹកនាំទាំងពីររូបបានអះអាង​នូវការ​សន្យាជំរុញ​រាល់កិច្ចព្រ​ម​ព្រៀង ដែលថ្នាក់ដឹកនាំនៃប្រទេសទាំ​ងពីរ​ទទួលបាន ព្រម​ទាំង​ឯកភាព​គ្នា​ពង្រឹង​ និងពង្រីក​ទំនាក់ទំនងទ្វេភាគី។
 
ចំណែកឯ នៅក្នុង​ជំនួបជាមួយប្រធានាធិបតីអាមេរិក លោក Donal Trump នោះ ថ្នាក់ដឹក​នាំទាំងពីរ​រូប​បាន​ផ្លាស់​ប្ដូរយ៉ាង​បើកទូលាយ និងកសាងកិច្ចសហប្រតិបត្តិការដ៏សំ​ខាន់ៗរវាងប្រទេសទាំងពីរ ដែ​លក្នុង​នោះ មាន​វិស័យ​ពាណិជ្ជ​កម្ម និងឋាមពល។ លោក Donal Trump បានអបអរសាទរ និងអះ​អាង​នូវការ​គាំទ្រកិច្ច​សហប្រតិ​បត្តិការ​យុទ្ធសាស្ត្រអំ​ពីឋាមពល ហើយស្នើឲ្យភាគីទាំងពីរកសាងទំនាក់ទំនងពាណិជ្ជកម្ម​តុល្យភាព។
 
ចំណែកឯ ប្រធានគណៈ​កម្មការអឺរ៉ុប លោក Jean-Claude Juncker បានសង្កត់ធ្ងន់ថា នាថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ខាងមុខ​ ភាគីទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ច​ព្រម​ព្រៀង​គាំ​​ពារ​វិនិយោគ (EVIPA)។ លោកមានគោ​លបំណងថា ភាគីទាំង​ពីរ​បន្ត​ខិត​ខំប្រឹង​ប្រែង​ជំរុញ​ដល់​សភាអឺ​រ៉ុប​អនុម័តលើកិច្ចព្រមព្រៀងសំខាន់ៗទាំងនេះក្នុងឆ្នាំ២០១៩ ដើម្បីនាំមកនូវ​ផល​ប្រយោជន៍​សម្រាប់​ប្រជាជន​ និងសហគ្រាសនៃភាគីទាំងពីរផង​ដែរ៕

 

តាម VOV5 - វិទ្យុ​សំឡេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top