• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំ CLMV SEOM លើកទី១៩ពិភាក្សាលើខ្លឹមសារសំខាន់ជាច្រើន

អង្គប្រជុំបានផ្ដោតសំខាន់ទៅលើការវាយតម្លៃចំពោះដំណើរការអនុវត្តផែនការសកម្មភាព CLMV ឆ្នាំ២០១៩-២០២០ ពិភាក្សាលើការកសាងផែន ការសកម្មភាព CLMV ឆ្នាំ២០២១-២០២២ ធ្វើបច្ចុប្បន្នភាពនូវស្ថានភាព អនុវត្តគំនិតផ្ដួចផ្ដើមសមាហរណកម្មអាស៊ាន IAI និងការងារត្រៀមរៀបចំ សម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីផ្នែកសេដ្ឋកិច្ចក្រុមប្រទេស CLMV លើកទី១២ ផងដែរ។
 

គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ CLMV SEOM លើកទី១៩។



នាព្រឹកថ្ងៃទី២២ កក្កដា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចរវាងកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV SEOM) លើកទី១៩ ត្រូវបាន ប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ ក្រោមការដឹកនាំរបស់ប្រធាន SEOM CLMV របស់ឡាវ។

អង្គប្រជុំបានផ្ដោតសំខាន់ទៅលើការវាយតម្លៃចំពោះដំណើរការអនុវត្តផែនការសកម្មភាព CLMV ឆ្នាំ២០១៩-២០២០ ពិភាក្សាលើការកសាងផែន ការសកម្មភាព CLMV ឆ្នាំ២០២១-២០២២ ធ្វើបច្ចុប្បន្នភាពនូវស្ថានភាព អនុវត្តគំនិតផ្ដួចផ្ដើមសមាហរណកម្មអាស៊ាន IAI និងការងារត្រៀមរៀបចំ សម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីផ្នែកសេដ្ឋកិច្ចក្រុមប្រទេស CLMV លើកទី១២ផងដែរ។

នៅកិច្ចប្រជុំនេះដែរ ប្រទេសនានាបានឯកភាពលើការបន្តជួយសម្រួល ដល់សកម្មភាពពាណិជ្ជកម្ម វិនិយោគ សេវាកម្ម ជាពិសេសគឺសកម្មភាពដោះដូរពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសសមាជិក CLMV នានា ព្រមទាំងលប់ចោលរបាំងពាណិជ្ជកម្មមិនចាំបាច់ ដើម្បី ជួយឧបត្ថម្ភដល់សហគ្រាស ជាពិសេសគឺសហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម តាមនោះធានា ការប្រតិបត្តិខ្សែសង្វាក់ផ្គត់ផ្គង់ឲ្យបានរលូន៕

តាម VOV5- វិទ្យុសម្លេងវៀតណាម 

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top