• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំ AMM 52៖ សេចក្ដីប្រកាសរួមអះអាងនូវសារ​សំខាន់នៃការ​រក្សានិង​ជំរុញសន្តិភាព​និងស្ថិរភាពនៅសមុទ្រខាងកើត​


 ទិដ្ឋភាពនៅកិច្ចប្រជុំពេញអង្គរបស់បណ្ដារដ្ឋមន្រ្តីការបរទេសអាស៊ាន (រូបថត៖ TTXVN)
 

 សេចក្ដីប្រកាសរួមនេះ បានអះអាងនូវការសន្យារបស់ប្រទេសទាំងអស់ក្នុង ការអនុវត្តយ៉ាង​ពេញ​លេញ​នូវ​ទស្សនៈ​វិស័សស​ហគមន៍អាស៊ានឆ្នាំ២០២៥ ​ក៏ដូច ជាសង្កត់ធ្ងន់​ទៅលើសារសំខាន់​នៃការរក្សា​ស្មារតីសាមគ្គី​ភាព​ក្នុង​កិច្ច​ខិតខំប្រឹងប្រែងក​សាង​សហគមន៍ផងដែរ​។
 
នាយ​ប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥២ (AMM 52) នៅទី​ក្រុង​បាង​កក ប្រទេសថៃ បានចេញសេចក្ដីប្រកាសរួមដោយ ផ្ដោតទៅលើខ្លឹមសារជាច្រើនដូចជា ការក​សាង​សហគមន៍​អាស៊ាន ទំនាក់ទំនង កិច្ចការបរទេសរបស់អាស៊ាន បញ្ហាអន្តរជាតិ តំបន់ និងការរៀបចំកិច្ចប្រជុំ AMM 53 និ​ង​កិច្ចប្រជុំពាក់ព័ន្ធនានានៅវៀតណាមនាឆ្នាំ២០២០។
 
សេចក្ដី​ប្រកាសរួមនេះ បានអះអាងនូវការសន្យារបស់ប្រទេសទាំងអស់ក្នុង ការអនុវត្ត​យ៉ាង​ពេញ​លេញ​នូវ​ទស្សនៈ​វិស័សសហគមន៍អាស៊ានឆ្នាំ២០២៥ ក៏ដូច ជាសង្កត់ធ្ងន់ទៅលើ​សារសំខាន់​នៃការ​រក្សាស្មារ​តីសា​មគ្គីភាព​ក្នុង​កិច្ច​ខិតខំប្រឹងប្រែងកសាងសហគមន៍ផ​ងដែរ។ បណ្ដារដ្ឋមន្រ្តីការបរទេសអាស៊ា​នបាន​រំលេច កិច្ចខិត​ខំប្រឹង​ប្រែងនានា​សំដៅរាំងស្កាត់និងប្រយុទ្ធប្រឆាំ​ងលទ្ធិភេរវកម្ម ការ​រីក សាយភាយ​នៃលទ្ធិហឹង្សា​ជ្រុលនិយម​ក្រោម​គ្រប់​រូបភាព​។
 
ទាក់ទិនដល់​បញ្ហាសមុទ្រខាងកើត សេចក្ដីប្រកាសពោលខាងលើបានលើក ច្បាស់ថា៖ “យើងអះអាង​សារ​ជាថ្មី​នូវ​សារសំខាន់​នៃការរក្សានិងជំរុញសន្តិភាព ​សន្តិសុខ ស្ថិរភាព សុវត្ថិ​ភាពនិង​សេរីភាព​ខាង​នាវាចរណ៍​និង​អាកាសចរណ៍​នៅ សមុ​ទ្រខាងកើត ហើយទទួលស្គាល់ផលប្រយោជ​ន៍នៃការរក្សាសមុទ្រខា​ងកើត ជាតំបន់​សមុទ្រ​មួយ​ប្រកប​ដោយសន្តិភាព​ ស្ថិរភាពនិងវិបុល​ភាព។ យើងខ្ញុំសង្កត់ ​ធ្ងន់លើសា​រសំខាន់​នៃការ​អនុវត្ត​យ៉ាង​ពេញ​លេញនិងប្រកបដោយប្រសិទ្ធ​ភាពនូវ សេចក្ដីថ្លែង​ការណ៍ស្ដីពី​ការប្រតិ​បត្តិរបស់​ភាគីនា​នានៅ​សមុទ្រ​ខាង​កើត​ (DOC) យ៉ាងពេញលេញផងដែរ។” ក្នុងសេ​ចក្ដីថែងការណ៍រួមនេះ បណ្ដារដ្ឋមន្រ្តីការប​រ ទេសអាស៊ាន​ក៏បាន​ស្វាគមន៍​ការបន្តកែលម្អទំនាក់ទំនងរវាងអាស៊ា​ននិងចិន ក៏ ដូចជាការរីកចម្រើន​ក្នុងដំណើរ​ការ​ចរចារ​ វាង​​ភាគីទាំងពីរសំដៅសម្រេចយ៉ាងឆាប់​ៗនូវការចុះ​ហត្ថលេខាលើក្រ​មប្រតិបត្តិ​ ​(COC) ប្រកប​ដោយ​សុពល​ភាព​​ជាពិត ប្រាកដផងដែរ។ សេចក្ដីប្រកាស​រួមបានលើកច្បាស់ថា រដ្ឋមន្រ្តី​ការបរទេស អាស៊ានទាំង​អស់​បាន​សង្កត់​ធ្ងន់លើសារសំខាន់នៃការអនុវត្តវិធានការកសាង ជំនឿទុកចិត្តរវាងភាគីនានា ព្រមទាំង​អះអាង​សារ​ជាថ្មី​នូវសារសំខាន់នៃការ គោរពច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញា​អង្គការសហប្រជាជាតិស្ដីពី​ ច្បាប់​សមុទ្រ​ (UNCLOS) ឆ្នាំ១៩៨២ផងដែរ។
 
សេចក្ដី​ប្រកាសរួមបានគូសបញ្ជាក់ថា អង្គប្រជុំបានពិភាក្សាអំពីស្ថានភាព នៅសមុទ្រខាងកើត ដែលក្នុង​នោះមាន​រដ្ឋមន្រ្តី​មួយចំនួនបានសម្ដែងការព្រួយ បារ​ម្ភចំពោះសកម្មភាពកែទម្រង់កោះ និង​រឿងហេតុ​ធ្ងន់ធ្ងរ​ក្នុង​តំបន់​ ដែលធ្វើ អោយជំនឿទុកចិត្តគ្នាទៅវិញទៅ​មកត្រូវថយចុះ ក៏ដូចជាធ្វើអោយភាពតានតឹង កើនឡើង ​ហើយអាចគំរាមកំហែងដល់សន្តិភាព សន្តិសុ​ខនិងស្ថិរភាពក្នុងតំបន់ ផងដែ​រ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top