• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំ AMM-៥៦៖ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ជួបជាមួយសមភាគីនៃប្រទេសផ្សេងៗ

កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី ៥៦ (AMM-៥៦) និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលប្រព្រឹត្តទៅនៅរដ្ឋធានី ហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីនោះ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានជួបជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសប៉ាពួញូហ្គីណេលោក James Marape; រដ្ឋមន្ត្រីការបរទេសកាណាដាលោកស្រី Melanie Joly និងរដ្ឋមន្ត្រីការបរទេស ទួរគី លោក Hakan Fidan។
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son។ (រូបថត៖ VNA)

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស ប៉ាពួញូហ្គីណេ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានបញ្ជាក់ថា វៀតណាមមានបំណង ចង់ពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសកោះប៉ាស៊ីហ្វិកខាងត្បូង ក្នុងនោះមាន ប៉ាពួញូហ្គីណេផងដែរ។ លោករដ្ឋមន្ត្រីបានវាយតម្លៃថា ប្រទេសទាំងពីរនៅតែមាន សក្ដានុពលដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងជលផល; ស្នើឱ្យភាគីទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក នៅវេទិកាតំបន់ និងអន្តរជាតិ។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស ប៉ាពួញូហ្គីណេ បានមានប្រសាសន៍ថា ប៉ាពួញូហ្គីណេ ស្វាគមន៍សហគ្រាសវៀតណាមមកបណ្តាក់ទុននៅ ប៉ាពួញូហ្គីណេលើវិស័យដូចជា ជលផល កសិកម្ម និងប្រេងឧស្ម័ន។

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកាណាដាលោកស្រី Melanie Joly រដ្ឋមន្ត្រីការបរទេស​វៀតណាម លោក Bui Thanh Son បានស្វាគមន៍ចំពោះយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់រដ្ឋាភិបាលកាណាដា ដែលរំលេចពីតួនាទីមជ្ឈភាពរបស់អាស៊ាន។ រដ្ឋមន្ត្រី លោកស្រី Melanie Joly បានអះអាងថា វៀតណាមជាដៃគូអាទិភាពមួយក្នុង ចំណោមដៃគូអាទិភាពកំពូលទាំង៣របស់កាណាដានៅក្នុងតំបន់។ ភាគីទាំងពីរបាន ឯកភាពជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ ដើម្បីធ្វើអាជីវកម្ម កាន់តែមានប្រសិទ្ធភាពនូវសក្តានុពលសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃភាគីនីមួយៗ។

អបអរសាទររដ្ឋមន្ត្រីការបរទេសថ្មីរបស់ទួរគី លោក Hakan Fidan រដ្ឋមន្ត្រី លោក Bui Thanh Son បានស្នើឲ្យសហគ្រាសទួរគីជំរុញការធ្វើអាជីវកម្ម និងការវិនិយោគនៅ វៀតណាម ជាពិសេសលើវិស័យដែលភាគីទាំងពីរអាចបំពេញបន្ថែមគ្នាទៅវិញទៅ មក។ រីឯខ្លួនវិញ រដ្ឋមន្ត្រី លោក Hakan Fidan បានអះអាងថា ការដែលវៀតណាមបាន បញ្ជូនកងកម្លាំងទៅកាន់ប្រទេសទួរគី ដើម្បីជួយសង្រ្គោះក្នុងគ្រោះរញ្ជួយដីកាលពីខែ កុម្ភៈកន្លងទៅ គឺជាការបង្ហាញយ៉ាងរស់រវើកនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង ពីរ។ ភាគីទាំង២ចាត់ទុកថា នេះជាបុព្វបទដ៏សំខាន់មួយ ដើម្បីជំរុញទំនាក់ទំនងយ៉ាង ខ្លាំងក្លានាពេលខាងមុខ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top