• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំអាស៊ាន-ចិន៖ កត់សម្គាល់វឌ្ឍនភាពក្នុងការចរចា COC

បណ្ដារដ្ឋមន្ត្រីពេញចិត្តដោយកត់សម្គាល់វឌ្ឍនភាពក្នុងការចរចា ក្រមប្រតិបត្តិ (COC) នៅសមុទ្រខាងកើត ជាមួយនឹងការបញ្ចប់ការអានឯកសារលើកទី២ និងការអនុម័តសេចក្តីណែនាំ ដើម្បីជំរុញការសម្រេចរួចរាល់ COC ប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង។
កិច្ចប្រជុំអាស៊ាន-ចិន

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៥៦ (AMM-56) នៅទីក្រុងហ្សាកាតា (ឥណ្ឌូនេស៊ី) នាព្រឹកថ្ងៃទី១៣ ខែកក្កដា កិច្ចប្រជុំអាស៊ាន-ចិនបានប្រព្រឹត្តទៅជាផ្លូវការ។ នៅទីនេះ ប្រទេសនានាបានស្វាគមន៍ចំពោះវឌ្ឍនភាពក្នុងការចរចា ដើម្បីតម្លើងថ្នាក់កិច្ចព្រមព្រៀងប្លុកពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តកសាងបរិយាកាសសេដ្ឋកិច្ចគ្របដណ្ដប់ ទូលំទូលាយ ទំនើប និងផ្អែកលើច្បាប់។ បណ្ដារដ្ឋមន្ត្រីពេញចិត្តដោយកត់សម្គាល់វឌ្ឍនភាពក្នុងការចរចា ក្រមប្រតិបត្តិ (COC) នៅសមុទ្រខាងកើត ជាមួយនឹងការបញ្ចប់ការអានឯកសារលើកទី២ និងការអនុម័តសេចក្តីណែនាំ ដើម្បីជំរុញការសម្រេចរួចរាល់ COC ប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង។ ភាគីទាំងពីរបានឯកភាពគ្នា យកឆ្នាំ ២០២៤ ជាឆ្នាំផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជនអាស៊ាន-ចិន ជំរុញទំនាក់ទំនងមិត្តភាព ការយល់ដឹង និងតភ្ជាប់វប្បធម៌រវាងប្រជាជននៃប្រទេសនានាផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top