
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (នៅកណ្ដាល) អញ្ជើញចូលរួមកិច្ចប្រជុំ (រូបថត៖ chinhphu.vn)
នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងហ្វេ (Hue) នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំអភិវឌ្ឍន៍ទេសចរណ៍ តំបន់ភាគកណ្ដាលនិងតំបន់ តី ង្វៀន។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយ ក្រុមប្រឹក្សាតំបន់សេដ្ឋកិច្ចស្នូលភាគកណ្ដាល សហការជាមួយក្រសួង ស្ថាប័ន មួយចំនួន ដោយមានការចូលរួមរបស់តំណាងចំនួន៥០០នាក់ ដែលជាថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន តំបន់នានា ភ្ញៀវអន្តរជាតិ និងអាជីវករផ្នែកទេសចរណ៍នានាផងដែរ។
តំបន់ភាគកណ្ដាល-តី ង្វៀន មានខេត្តក្រុងចំនួន១៩កន្លែង ជាមួយចំនួន ប្រជាជនប្រមាណ ២៤លាននាក់។ តំបន់នេះមានឆ្នេរសមុទ្រដែលលាតសន្ធឹង ពីខេត្ត Thanh Hoa ដល់ខេត្ត Binh Thuan ដោយប្រវែងជិត១៩០០គីឡូម៉ែត្រ។ ក្នុងឆ្នាំ២០១៨ ក្នុងចំណោមភ្ញៀវទេសចរជាតិជាង៨០លាននាក់និងភ្ញៀវទេសចរ អន្តរជាតិចំនួន១៥,៥លាននាក់ក្នុងទូទាំងប្រទេសវៀតណាម គឺតំបន់ភាគ កណ្ដាល-តី ង្វៀន ស្រូបយកភ្ញៀវជាតិចំនួន៥៦លាននាក់និងភ្ញៀវអន្តរជាតិ ៩,៥លាននាក់។
ថ្លែងមតិនៅកិច្ចប្រជុំនេះ សាស្ត្រាចារ្យរងបណ្ឌិត Pham Trung Luong អតីត ប្រធានវិទ្យាស្ថានស្រាវជ្រាវទេសចរណ៍វៀតណាមបានចាត់ទុកថា ចាំបាច់រៀបចំ រចនាសម្ព័ន្ធផលិតផលទេសចរណ៍នៅតំបន់ភាគកណ្ដាល-តី ង្វៀនឡើងវិញ។
“យើងត្រូវផ្ដោតទៅលើការអភិវឌ្ឍខ្សែសង្វាក់ផលិតផលទេសចរណ៍នៃតំបន់ ភាគកណ្ដាល មិនមែនជាការអភិវឌ្ឍតំបន់នីមួយៗដាច់ដោយឡែងពីគ្នាទេ។ ខ្សែ សង្វាក់ផលិតផលនេះរួមមានផលិតផលពិសេសដោយឡែកនៃតំបន់នីមួយៗ ហើយផ្ដល់អាទិភាពដល់វិស័យទេសចរណ៍សម្រាកលំហែកាយនៅកោះសមុទ្រ ដែលក្នុងនោះផ្ដោតលើផលិតផលដោយលំដាប់ខ្ពស់”។
អញ្ជើញថ្លែងនៅកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានចាត់ទុកថា តំបន់ភាគកណ្ដាល-តី ង្វៀន ជាតំបន់ប្រមូលផ្ដុំ ឧត្តមភាពសឹងតែទាំងអស់នៃទេសចរណ៍ វៀតណាម ដូចជាកោះសមុទ្រ វប្បធម៌ ប្រវត្តិសាស្ត្រ ព្រៃឈើ រូងភ្នំ បេតិកភណ្ឌវប្បធម៌ពិភពលោកចំនួន១១ និងឆ្នេរ សមុទ្រស្អាតបំផុតនៅវៀតណាមចំនួន២០០០គីឡូម៉ែត្រ។ តំបន់នេះក៏មានជន ជាតិចំនួន៤៧កំពុងរស់នៅ ដែលបានបង្កើតឡើងអត្តសញ្ញាណវប្បធម៌ដ៏វិសេស វិសាលនៃតំបន់ទាំងមូល។ ជាមួយធនធានទាំងនោះ លោកនាយករដ្ឋមន្ត្រីបាន ចាត់ទុកថា តំបន់ភាគកណ្ដាល-តី ង្វៀន មានលក្ខខ័ណ្ឌគ្រប់គ្រាន់ដើម្បី អភិវឌ្ឍន៍វិស័យទេសចរណ៍យ៉ាងខ្លាំងក្លានិងប្រកបដោយចីរភាព៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម