• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំស្ដីពីការដោះដូរពាណិជ្ជកម្មតាមប្រព័ន្ធវីដេអូវៀតណាម- Mercosur


កិច្ចប្រជុំស្ដីពីការដោះដូរពាណិជ្ជកម្មវៀតណាម- Mercosur តាមប្រព័ន្ធវីដេអូ  (រូបថត៖ TTXVN)
 

ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ នាយកដ្ឋានជំរុញពាណិជ្ជកម្មវៀតណាមបានរួមសហការជាមួយនាយកដ្ឋានទីផ្សារទ្វីបអឺរ៉ុប - ទ្វីបអាមេរិក (ក្រ សួងឧស្សាហកម្ម និងពាណិជ្ជកម្ម) និងដៃគូក្នុង និងក្រៅប្រទេសបានរៀបចំ កិច្ចប្រជុំស្ដីពីការដោះដូរពាណិជ្ជកម្មតាមប្រព័ន្ធវីដេអូវៀតណាម។

កម្មវត្ថុនៃកិច្ចប្រជុំនេះ គឺធ្វើពិពិធកម្មទីផ្សារនាំចេញ ផ្សព្វផ្សាយពាណិជ្ជសញ្ញា និងរូបភាពសហគ្រាសវៀត ណាមជាមួយទីផ្សារពាណិជ្ជកម្មសំខាន់ ៗនៅអាមេរិកខាងត្បូង ដើម្បីដោះស្រាយការលំបាក សម្រាប់សហគ្រាសក្នុងបរិបទនៃជំងឺរាតត្បាត ហើយបង្កលក្ខណៈងាយស្រួល និងឱកាសសម្រាប់សហគ្រាសវៀតណាម ធ្វើប្រតិ បត្តិការដោយផ្ទាល់តាមអនឡាញ  ក៏ដូចជាតភ្ជាប់ដៃគូសក្ដានុពល ពង្រីកការធ្វើអាជីវកម្ម ទៅកាន់ទីផ្សារ Mercosur ផងដែរ។ កិច្ចប្រជុំនេះបានទាក់ទាញការចូលរួមរបស់សហគ្រាសវៀតណាម និង Mercosur ប្រមាណ ២០០ អង្គភាព។ ក្នុងរយៈពេល ២ ថ្ងៃប្រព្រឹត្តិទៅកិច្ចប្រជុំសហគ្រាសនានាបានធ្វើការផ្លាស់ប្ដូរមតិ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងអភិ វឌ្ឍន៍នាពេលខាងមុខផងដែរ៕

តាម VOV5 – វិទ្យុសំឡេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top