• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំលើកទី ១១ ស្តីពីកិច្ច​សហប្រតិបត្តិការ​រវាង​តំបន់នានា​របស់វៀត​ណាម​និង​បារាំងបាន​បើកនៅ​ទីក្រុង Toulouse​


 ទិដ្ឋភាពនៃកិច្ចប្រជុំ
 

 នាថ្ងៃទី១ ខែមេសា ឆ្នាំ​២០១៩ នៅទីក្រុង Toulouse ប្រទេសបារាំង បានបើកកិច្ចប្រជុំលើកទី ១១ ស្តីពី​កិច្ច​សហប្រតិ​បត្តិ​ការ រវាងតំបន់នានារបស់វៀតណាមនិងបារាំង។ 

ដោយ​ប្រធានបទ “ទំនាក់ទំនងភាពជាដៃគូឆ្ពោះទៅរកនវានុវត្តន៍និងនិរន្តភាពក្នុងតំបន់” ក្នុង​អំឡុង​ពេល​ពីរថ្ងៃ​ដែល​ប្រព្រឹត្តទៅកិច្ចប្រជុំនេះ  ពោលគឺថ្ងៃទី១និងទី២ មេសា មានសកម្មភាពជាច្រើនត្រូវបានរៀបចំឡើង ដូចជា ​វប្បធម៌រូបីយនិងអរូបី; បញ្ហាប្រ ឈមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងតួនាទី​ដឹក​នាំ​របស់​តំបន់​ក្នុង​វិស័យអប់រំនិងសុខាភិបាល​ជាដើម​។ លោក Nguyen Quo​c Cuong អនុរដ្ឋ​មន្ត្រីក្រសួង​ការបរទេស​វៀត​ណាម បានឲ្យដឹង​ថា៖ “កិច្ចប្រជុំលើកទី១១ដែលបានរៀបចំ​ឡើងនៅ​ទីក្រុង Toulouse លើក​នេះ  បាន​បន្តនូវ​សន្ទុះ​នៃកិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ប្រទេសទាំងពីរក្នុងរយៈពេល ៣​០ ឆ្នាំកន្លងមកនេះ។​ នេះគឺជា​វិស័យ​សហប្រតិ​បត្តិការពិ​សេសមួយ ពោលគឺ បារំា​ងជាប្រទេសតែមួយគត់ដែល​ វៀតណាម​មាន​កិច្ច​សហប្រតិ​បត្តិ​ការ​រវាង​តំបន់និង​តំបន់ ក្នុងក្រប ខ័ណ្ឌជាក់លាក់មួយនិ​ងមានប្រសិទ្ធិភាពកាន់តែខ្លាំង​ឡើង​។ ក្នុង​បរិបទ​ដែលវៀ​ត​ ណា​មនិង​ EU កំពុងរៀបចំ​របស់​វៀត​ណាម និង​សហភាព​អឺរ៉ុប​ដើម្បី​ឈាន​ដល់ការ​ផ្តល់​សច្ចាប័ន​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (EVFTA) គឺប្រទេសទាំងពីរគួរតែរៀបចំលក្ខ​ណៈចាំបាច់​ នៅ ពេលកិច្ច​ព្រមព្រៀង​នោះត្រូវ​បាន​ផ្តល់សច្ចាប័ន​ជាផ្លូវការ”។

នៅ​ខាង​ក្រៅកិច្ចប្រជុំលើកទី ១១នេះ ភាគីទាំងពីរនឹងរៀបចំវេទិកាធុរកិច្ចវៀតណាម -បារាំង;តាំងបង្ហាញ​ការបោះ​ពុម្ព​ផ្សាយនិងឯកសារផ្សព្វផ្សាយនិងពន្លឿ​នពាណិជ្ជកម្ម តាមតំបន់នានា និង​ការតាំង​ពិព័រណ៍រូបថត Toulouse - ហា​ណូយ​ជាដើម៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមអញ្ជើញចូលរួមសន្និសីទពិសេសរបស់ ICAPP ស្តីពី ការអភិវឌ្ឍនយោបាយរបស់អាស៊ីតាមរយៈគណបក្សនយោបាយ

គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមអញ្ជើញចូលរួមសន្និសីទពិសេសរបស់ ICAPP ស្តីពី "ការអភិវឌ្ឍនយោបាយរបស់អាស៊ីតាមរយៈគណបក្សនយោបាយ"

អង្គសន្និសីទបានអនុម័តជាឯកច្ឆ័ន្ទលើ "សេចក្តីថ្លែងការណ៍ទីក្រុងសេអ៊ូល" ដោយបានអះអាងពីសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលរវាងគណបក្សនយោបាយនៅអាស៊ីចំពោះការអភិវឌ្ឍនយោបាយរបស់តំបន់នាពេលអនាគត។

Top