ព័ត៌មាន
កិច្ចប្រជុំលើកទី៤៤ នៃគណៈកម្មការប្រតិបត្តិរៀបចំទីភ្នាក់ងារសារព័ត៌មានអាស៊ី - ប៉ាស៊ីហ្វិក (OANA) ឆ្ពោះទៅកាន់មូលដ្ឋានកាសែតជំនាញ និង ភាពច្នៃប្រឌិត
“ដើម្បីមូលដ្ឋានកាសែតជំនាញ និង ភាពច្នៃប្រឌិតមួយ” ជាប្រធានបទនៃកិច្ចប្រជុំគណៈកម្មការប្រតិបត្តិរៀបចំ ទីភ្នាក់ងារសារព័ត៌មានអាស៊ី - ប៉ាស៊ីហ្វិកលើកទី៤៤ (OANA) បើកដំណើរការនាព្រឹកថ្ងៃទី១៩ ខែមេសានៅក្រុងហាណូយ រៀបចំដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម។ កិច្ចប្រជុំផ្តោតទៅលើខ្លឹមសារបី ដែលមានលក្ខណៈព័ត៌មានខ្ពស់របស់កាសែតបច្ចុប្បន្ន រួមមាន៖ (១) យុទ្ធសាស្រ្តនៃទីភ្នាក់ងារសារព័ត៌មានទាំងឡាយ គឺដើម្បីទប់ទល់ជាមួយនឹងការបម្រែទម្លាប់ប្រើព័ត៌មាន ផ្តោតទៅលើខ្លឹមសារ video និង មូលដ្ឋាន YouTube។ (២) ព័ត៌មានក្លែងក្លាយ និង ត្រួតពិនិត្យព័ត៌មានកាសែត។ (៣) ដណ្តើមទំនុកចិត្តចំពោះកាសែតជាផ្លូវការឡើងវិញ។
![]()
គណៈប្រតិភូអន្តរជាតិស្វែងមើលព័ត៌មានឧទ្ទេសនាមស្តីពីទីភ្នាក់ងារសារព័ត៌មានជាសមាជិក OANA។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
|
ចូលរួមកិច្ចប្រជុំមានគណៈប្រតិភូអន្តរជាតិជាថ្នាក់ដឹកនាំ និង ថ្នាក់តំណាងនៃទីភ្នាក់ងារសារព័ត៌មានជាសមាជិកនៃគណៈកម្មការប្រតិបត្តិ និង ភ្ញៀវកិត្តិយស ជាសមាជិក OANA ក្នុងនោះមានច្រើនទីភ្នាក់ងារសារព័ត៌មាន ដែលមានឥទ្ធិពលលើឆាកអន្តរជាតិយ៉ាងខ្លាំង ដូចជា៖ Azertac (អាស៊ែបៃហ្សង់) TASS (សហព័ន្ធរុស្ស៊ី) ទីភ្នាក់ងារសារព័ត៌មានចិន (ចិន) Kyodo News (ជប៉ុន) Yonhap News Agency (កូរ៉េខាងត្បូង) AAP (អូស្ត្រាលី) BTA (ប៊ុលហ្គារី) ...ជាដើម។
ក្នុងបទថ្លែងសុន្ទរកថាអំណរសាទរ លោកឧបនាយករដ្ឋមន្រ្តី វូ ឌឹកដាម (Vu Duc Dam) វាយតម្លៃខ្ពស់ប្រធាននៃកិច្ចប្រជុំ ហើយសង្កត់ធ្ងន់ មូលដ្ឋានកាសែតច្នៃប្រឌិតជំនាញមួយ នឹងទាក់ទាញអ្នកអាន អ្នកស្តាប់ ពង្រឹកទំនុកចិត្តនៃមហាជន ជាពិសេសក្នុងបរិបទព័ត៌មានក្លែងក្លាយកំពុងបង្ខូចទំនុកចិត្តនៃសង្គមលើចំពោះសារគមនាគម។ លោកអះអាងជំរុញសកម្មភាពកាសែតទៅតាមទិសដៅ ច្នៃប្រឌិតផង ជំនាញផង នឹងបង្កើនបន្ថែមកម្លាំងសម្រាប់អង្គការកាសែត អនុវត្តបេសកកម្មផ្តល់ព័ត៌មានត្រឹមត្រូវ រួមចំណែកជំរុញសង្គមរីកចម្រើន កំណរគ្រឹះសន្តិភាព និង សម្រប់។
លោកឧបនាយករដ្ឋមន្រ្តី សម្តែងភាពទំនុកចិត្ត ថ្នាក់តំណាងនៃទីភ្នាក់ងារសារព័ត៌មាន អញ្ជើញមកចូលរួមកិច្ចប្រជុំ នឹងរួមគ្នាចែករំលែកបទពិសោធន៍ការអភិវឌ្ឍ និង ស្ថាបនាយុទ្ធសាស្រ្តនាសករាជអេឡិកត្រូនិក ដាក់ចេញនូវដំណោះស្រាយសក្កសិទ្ធិ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពសកម្មភាពបំលាស់ប្តូរព័ត៌មាន បង្កើនថែមទៀត នូវកម្លាំងផ្សព្វផ្សាយព័ត៌មាន ពីអាស៊ី - ប៉ាស៊ីហ្វិក និងអំពីអាស៊ី - ប៉ាស៊ីហ្វិក - តំបន់មួយអភិវឌ្ឍន៍សកម្មបំផុតលើសកលលោក ស្រូបយកប្រជាជនជាង៥០% រួមចំណែក៤៣%នៃសរុបផលិតផលក្នុងស្រុកជាសកល ។
ក្នុងបទថ្លែងសុន្ទកថានៅកិច្ចប្រជុំ លោកអគ្គនាយកទីភ្នាក់ងារសារព័ត៌មានវៀតណាម ង្វៀន ឌឹកឡើយ (Nguyen Duc Loi) បានសង្កត់ធ្ងន់ទៅលើតួនាទីកាន់តែសំខាន់ នៃទីភ្នាក់ងារសារព័ត៌មាន ក្នុងភារកិច្ចផ្តល់ប្រភពព័ត៌មានជូនស្ថាបនកាសែត ក្នុងបរិបទកាសែតជាផ្លូវការ និង សារគមនាគមសង្គម កំពុងសកម្មភាពក្នុងបរិស្ថានប្រកួតប្រជែងដ៏ខ្លាំងមួយ មិនដែលមាន។ ដោយមានមនុស្សជាង៤ពាន់លាននាក់ ប្រើប្រាស់បណ្តាញអិនធើណែតលើសកលលោក ហើយមនុស្សយ៉ាងច្រើនក្នុងចំណោមនេះ កំពុងប្រើមូលដ្ឋានបណ្តាញសង្គម ទុកសម្រាប់ផ្សាព្វផ្សាយព័ត៌មាន កាសែតមិនត្រឹមតែប្រជែងនឹងគ្នា នៅទាំងត្រូវប្រជែងដោយវិធីមួយមិនយុត្តិធម៌ ជាមួយនឹងមហាជនប្រពៃណីរបស់ពួកគាត់។ ជាងនេះទៅទៀត ព័ត៌មានពិត និង ព័ត៌មានក្លែងក្លាយរួមអត្ថិភាព ដើរទន្ទឹមនៅលើមូលដ្ឋានធាតុបញ្ចូល។ ស្ថានភាពនេះ បាន និង កំពុងធ្វើឱ្យទំនុកចិត្តថយចុះមកលើកាសែតជាផ្លូវការ។
ទប់ទល់បញ្ហាប្រឈមទាំងនេះ ទីភ្នាក់ងារសារព័ត៌មានជាសមាជិក របស់ OANA បាន និង កំពុងផ្លាស់ប្តូរខ្លួនឯង ដើម្បីមិនត្រឹមតែអនុវត្តតួនាទីផ្តល់ព័ត៌មាន នៅទាំងត្រួតពិនិត្យព័ត៌មាន ដើម្បីអនុវត្តបេសកកម្ម នាំជូនស្ថាបនកាសែត និង មហាជននូវព័ត៌មានពិតប្រាកដ មនុស្សសាស្រ្ត និង ត្រឹមត្រូវ។ អនុវត្តន៍បំលាស់ប្តូរថ្មី និង ច្នៃប្រឌិត ជាប្រការពាំនាំលក្ខណៈរស់ ចំពោះកាសែតទំនើប។ លោកអគ្គនាយកទីភ្នាក់ងារសារព័ត៌មានវៀតណាម សង្កត់ធ្ងន់នេះជាមូលហេតុមួយក្នុងចំណោមមូលហេតុ នៃគណៈកម្មការលេខាធិការ OANA និងទីភ្នាក់ងារសារព័ត៌មានវៀតណាម សម្រេចចិត្តជ្រើសយកប្រធានបទ៖ “ដើម្បីមូលដ្ឋានកាសែតជំនាញ និង ភាពច្នៃប្រឌិតមួយ” សម្រាប់កិច្ចប្រជុំនៃគណៈកម្មការប្រតិបត្តិ OANA លើកទី៤៤។
បន្តលទ្ធផលដែលទទួលបាន មកពីសន្និសីទមុនៗ នៅកិច្ចប្រជុំលើកនេះ ថ្នាក់តំណាងផ្តោតពិភាក្សា ស្តីពីដំណោះស្រាយលើកកម្ពស់ប្រសិទ្ធភាពរបស់ទីភ្នាក់ងារសារព័ត៌មាននានា នៅក្នុងសករាជអេឡិចត្រូនិក ពិភាក្សាស្តីពីរបាយការណ៍នៃគណៈកម្មការបច្ចេកទេស និង អ្នកនិពន្ធ គណៈកម្មាធិការសីលធម៌ OANA។ ពីគ្រោះស្តីពីគោលគំនិតថ្មី និង បទបង្ហាញស្តីពីការអនុវត្តបច្ចេកវិទ្យាថ្មីមួយចំនួន សម្រាប់ផលិតព័ត៌មានក្នុងសករាជអេឡិចត្រូនិក។ ប្រកាសរង្វាន់ OANA - រង្វាន់ឆ្នើមស្តីពីគុណភាពទីភ្នាក់ងារសារព័ត៌មាន ដើម្បីលើកកិត្តិនាមគំនិតច្នៃប្រឌិត នៃទីភ្នាក់ងារសារព័ត៌មានជាសមាជិក។ តាំងពិព័រណ៍រូបថតរបស់ទីភ្នាក់ងារសារព័ត៌មានជាសមាជិកទាំង១១ ខាងក្រៅកិច្ចប្រជុំ ក៏ជាឱកាសសម្រាប់ទីភ្នាក់ងារសារព័ត៌មានទាំងអស់ ផ្លាស់ប្តូរបទពិសោធន៍ ទន្ទឹមនោះ ទស្សនាផ្ទាល់នូវលទ្ធផលសកម្មភាពថតរូបជំនាញនៃអ្នកយកព័ត៌មានរូបថតក្នុងតំបន់។
OANA បង្កើតនៅឆ្នាំ១៩៦១ តាមគំនិតច្នៃប្រឌិតរបស់អង្គការវប្បធម៌ សិក្សាអប់រំ និង វិទ្យាសាស្រ្តអង្គការសហប្រជាជាតិ(UNESCO) ជាមួយនឹងគោលដៅបង្កើនពិភាក្សា និង ចែករំលែកព័ត៌មាន រវាងប្រទេសនានាក្នុងតំបន់។ ក្រោយ៥៨ឆ្នាំ OANA សព្វថ្ងៃប្រមូលផ្តុំបានទីភ្នាក់ងារសារព័ត៌មានជាសមាជិកចំនួន៤៤ ចំណុះប្រទេសទាំង៣៥ នៅក្នុងតំបន់ ក្លាយជាអង្គការសារគមនាគមធំបំផុត គិតពីសរុបផ្ទៃដីភូមិសាស្រ្តទូទៅនៃប្រទេសនានា និង បរិមាណព័ត៌មានបានផលិតចេញ។ ការអញ្ជើញចូលរួមនៃទីភ្នាក់ងារសារព័ត៌មានធំៗ បង្កើតបានសំឡេងខ្លាំងពូកែរបស់ OANA ក្នុងជិត៦ទស្សវតកន្លងទៅ។
មិនត្រឹមតែអះអាងទីជំហរ នៃវេទិកាកាសែតទំនុកចិត្តមួយក្នុងតំបន់ និង លើពិភពលោក OANA នៅជាវេទិកាវិជ្ជាជីវៈគុណភាពខ្ពស់ រវាងអ្នកកាសែតលំដាប់ថ្នាក់តំបន់។ ក្នុងដំណើរសហការ ទីភ្នាក់ងារសារព័ត៌មានជាសមាជិក OANA តែងមានការកែសម្រួល ដើម្បីសកម្មភាពរបស់អង្គការសមស្រប់នឹងនិន្នាការអភិវឌ្ឍន៍របស់កាសែត។ ជាមួយនឹងការខិតខំមិនឈប់មិនឈរ និង លទ្ធផលសម្រេចបាន OANA អះអាងបានតួនាទីនៃអង្គការកាសែតតំបន់ មួយថ្ងៃកាន់តែមានទំនុកចិត្ត និង ប្រសិទ្ធភាពក្នុងបរិយាកាសសារគមនាគមសកលលោក។
ទីភ្នាក់ងារសារព័ត៌មានវៀតណាម អញ្ជើញចូលរួម OANA នៅឆ្នាំ១៩៦៩ ជាសមាជិកម្នាក់ក្នុងចំណោមសមាជិកជាច្រើន។ ទីភ្នាក់ងារសារព័ត៌មានវៀតណាម តែងតែម្ចាស់ការឃោសនាព័ត៌មានកាទូត លើបណ្តាញសារគមនាគម នៃ OANA ដើម្បីផ្សព្វផ្សាយគោលការណ៍ មាគ៌ា គោលនយោបាយរបស់បក្ស និង រដ្ឋ។ ឧទ្ទេសនាមទឹកដី និង ប្រជាជនវៀតណាម។ ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានជ្រើសជាសមាជិកនៃគណៈកម្មការប្រតិបត្តិ OANA ក្នុងពីរអាណាត្តិ ៣ឆ្នាំបន្តបន្ទាប់ ចាប់ពីឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន។ នេះជាលើកទី៤ ដែលទីភ្នាក់ងារសារព័ត៌មានវៀតណាម ជាអ្នករៀបចំ កិច្ចប្រជុំគណៈកម្មការប្រតិបត្តិ OANA បន្ទាប់ពីកិច្ចប្រជុំនៅឆ្នាំ១៩៨៩ ១៩៩៩ និង ២០០៥។
ការដែលទីភ្នាក់ងារសារព័ត៌មានវៀតណាម ជាទីភ្នាក់ងារម្ចាស់ផ្ទះ នៃកិច្ចប្រជុំប្រតិបត្តិ OANA លើកទី៤៤ អះអាងតួនាទីនៃទីភ្នាក់ងារសារព័ត៌មានជាតិរបស់វៀតណាម នៅលើវេទិកាកាសែតពហុភាគីនេះ។ នេះក៏ជាទស្សនទានរបស់លោកប្រធាន OANA Aslan Aslanov ក្នុងបទថ្លែងសុន្ទរកថានាកិច្ចប្រជុំ។ លោក Aslan Aslanov សង្កត់ធ្ងន់ការដែលទីភ្នាក់ងារសារព័ត៌មានវៀតណាមម្ចាស់ការរៀបចំកិច្ចប្រជុំលើកនេះ មានអត្ថន័យធំធេងណាស់ បង្ហាញពីភាពរួមចំណែករបស់រដ្ឋាភិបាលវៀតណាម លើការអភិវឌ្ឍរួមនៃកាសែត ជួយរឹតបន្តឹងទំនាក់ទំនងរវាងស្ថាបនសារគមនាគមកាសែតជាមួយគ្នា និង រួមពិភាក្សានូវបញ្ហាកាសែតសកលលោក។ លោកវាយតម្លៃខ្ពស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម ជាសមាជិកម្នាក់ក្នុងចំណោមសមាជិកសកម្មរបស់ OANA និង គណៈកម្មការប្រតិបត្តិ OANA។ ដោយការរៀបចំជោគជ័យកិច្ចប្រជុំ និង អះអាងបណ្តាសន្យាក្នុងកិច្ចការ ឆ្ពោះទៅកាន់មូលដ្ឋានកាសែតជំនាញ ទីភ្នាក់ងារសារព័ត៌មានវៀតណាមម្តងទៀត អះអាងបានទីតាំង តួនាទី ជាទីភ្នាក់ងារសារព័ត៌មានលំដាប់ថ្នាក់តំបន់។
លោកប្រធាន OANA ក៏សម្តែងភាពទំនុកចិត្ត កិច្ចប្រជុំលើកនេះ នឹងរួមចំណែកស៊ីជម្រៅលើទំនាក់ទំនងសហប្រតិបត្តិការ នៃទីភ្នាក់ងារសារព័ត៌មានទាំងអស់ ផ្លាស់ប្តូរថ្មីវិធីរៀបចំ បង្កើតយន្តការរស់រវើក ចាប់ពីនោះ ជំរុញភាពជោគជ័យក្នុងការអភិវឌ្ឍកាសែតតំបន់៕
ទីភ្នាក់ងារសារព័ត៌មានវៀតណាម