• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំលើកទី១២ស្តីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ បណ្ដាខេត្តជាប់ព្រំដែនវៀតណាម - កម្ពុជា

នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅខេត្ត Tay Ninh ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា សម្តេចក្រឡា ហោម ស ខេង បានអញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំលើកទី១២ស្តីពីកិច្ចសហប្រតិ បត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជា។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា សម្តេចក្រឡា ហោម ស ខេង អញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំលើកទី១២ស្តីពីកិច្ចសហប្រតិ បត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជា។ (រូបថត៖ Đức An/VOV)

នៅទីនេះ ឧបនាយករដ្ឋមន្ត្រីទាំងពីរបានកត់សម្គាល់ថា នាពេលកន្លងមក ប្រទេសទាំងពីរនៅតែរក្សាទំនាក់ទំនងសហប្រតិបត្តិការល្អប្រសើរ និងមានការសម្រប សម្រួលគ្នាយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ និងគ្រប់លំដាប់ថ្នាក់ ចាប់ពីមជ្ឈិមដល់មូលដ្ឋាន ក្នុងនោះមានបណ្ដាខេត្តជាប់ព្រំដែនផងដែរ។

ពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែនវៀតណាម - កម្ពុជានាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលគ្នាដើម្បីសុក្រិត កសាងក្របខ័ណ្ឌច្បាប់ និងយន្តការសហប្រតិបត្តិការដ៏សមស្រប ដើម្បីបង្កើតលក្ខ ខណ្ឌអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែននានា។ ភាគី ទាំងពីរបានបញ្ជាក់សារជាថ្មីនូវគោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងអរិភាពណាមួយប្រើប្រាស់ដែនដីរបស់ភាគីម្ខាងដើម្បីបង្កការខូចខាតដល់ផលប្រយោជន៍របស់ភាគីម្ខាង ទៀត; សម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវឯក សារច្បាប់ពាក់ព័ន្ធនឹងការងារព្រំដែនគោក; ធ្វើការឃោសនានិងផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធយ៉ាងសកម្ម ដើម្បីឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរខេត្តជាប់ព្រំដែនបន្តពង្រឹង កសាងខ្សែព្រំដែនសន្តិភាព មិត្តភាព និងស្ថិរភាព។ ភាគីទាំងពីរបានឯកភាពបន្តវិនិ យោគអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពនូវប្រព័ន្ធច្រកទ្វារព្រំដែនគោករវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានប្ដេជ្ញារក្សាកំណើនពាណិជ្ជកម្មទ្វេភាគីនិយាយរួម និងសកម្ម ភាពពាណិជ្ជកម្មតាមព្រំដែននិយាយដោយឡែក លើកទឹកចិត្តសហគ្រាសនៃប្រទេស ទាំងពីរស្វែងរកឱកាសដើម្បីរួមគ្នាអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-វៀតណាម នៅតាមខេត្តនានាជាប់ព្រំដែនកម្ពុជា-វៀតណាមផងដែរ។

តាមការគ្រោងទុក កិច្ចប្រជុំលើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ បណ្ដាខេត្តជាប់ព្រំដែនរវាងវៀតណាម-កម្ពុជា នឹងត្រូវបានរៀបចំឡើងនៅប្រទេស កម្ពុជាក្នុងឆ្នាំ ២០២៤៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ការិយាល័យនយោបាយបានជូនដំណឹងអំពីស្ថានភាពសុខភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong

ការិយាល័យនយោបាយបានជូនដំណឹងអំពីស្ថានភាពសុខភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong

អាទិភាពរយៈពេលសម្រាប់លោកអគ្គលេខាបក្ស Nguyen Phu Trong ផ្តោតលើការព្យាបាលសកម្ម ការិយាល័យនយោបាយបានចាត់លោក To Lam ដែលជាសមាជិកការិយាល័យនយោបាយ ជាប្រធានរដ្ឋ ធ្វើជាអធិបតីការងាររបស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងគណៈលេខាមជ្ឈិមបក្ស។

Top