• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំរវាងយោធភូមិភាគទី ៥ (វៀតណាម) និងយោធភូមិភាគទី ១ (កម្ពុជា) ឆ្នាំ ២០២២

នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ កិច្ចប្រជុំរវាងយោធភូមិភាគទី ៥ (កងទ័ពប្រជាជនវៀតណាម) និងយោធភូមិភាគទី ១ (កងយោធពលខេមរភូមិន្ទ) បានប្រព្រឹត្តទៅនៅច្រកទ្វារព្រំដែនអន្តរជាតិ Le Thanh (ស្រុក Duc Co ខេត្ត Gia Lai)។
    

ក្នុងកិច្ចប្រជុំនេះ បញ្ជាការដ្ឋានយោធភូមិភាគទី ៥ (កងទ័ពប្រជាជនវៀតណាម) និងបញ្ជាការដ្ឋានយោធភូមិភាគទី ១ (កងយោធពលខេមរភូមិន្ទ) បានធ្វើការពិភាក្សានិងឯកភាពគ្នាលើខ្លឹមសារ និងកម្មវិធីសហប្រតិបត្តិការឆ្នាំ ២០២២។ តាមនោះ ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹងការហ្វឹកហ្វឺនថែមទៀត និងឃោសនាដល់កម្មាភិបាល យុទ្ធជននិងប្រជាជននៃប្រទេសទាំងពីរជាពិសេសគឺយុវជនជំនាន់ក្រោយឲ្យបានយល់ដឹងកាន់តែស៊ីជម្រៅថែមទៀតអំពីចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ; បន្តធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅតាមខ្សែបន្ទាត់ព្រំដែន; ទប់ស្កាត់សកម្មភាពឆ្លងព្រំដែនខុសច្បាប់; ប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន។ ភាគីទាំងពីរសម្របសម្រួលគ្នាការពារសមិទ្ធិផលនៃការងារបោះ បង្គោលព្រំដែន និងពន្លឿនវឌ្ឍនភាពនៃការបោះបង្គោលព្រំដែនយ៉ាងសកម្មក្នុង ដែនសមត្ថកិច្ចរបស់ខ្លួន។ យោធភូមិភាគទី ១ (កម្ពុជា) បន្តជួយសម្រួលដល់ក្រុមការងារទទួលបន្ទុកស្វែងរក ព័ត៌មាន ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីជិតនៅកម្ពុជាផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

សហរដ្ឋអាមេរិក៖ ជម្លោះអាចនឹងបញ្ចប់ប្រសិនបើអ៊ីរ៉ង់ព្រម​ទទួលយកកិច្ចព្រមព្រៀង

សហរដ្ឋអាមេរិក៖ ជម្លោះអាចនឹងបញ្ចប់ប្រសិនបើអ៊ីរ៉ង់ព្រម​ទទួលយកកិច្ចព្រមព្រៀង

នៅថ្ងៃទី ៦ ខែឧសភា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ជម្លោះរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ប្រសិនបើទីក្រុងតេអេរ៉ង់ទទួលយកលក្ខខណ្ឌដែលទីក្រុងវ៉ាស៊ីនតោនបាន​ដាក់​ចេញ ក្នុង​បរិបទដែលប្រភព​​ព័ត៌មានជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ ភាគីទាំងពីរជិតឈានដល់កិច្ចព្រមព្រៀងបឋមដើម្បីបញ្ឈប់ជម្លោះ។

Top