ឧបនាយករដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី
Penny Wong បានធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ។
នៅឯកិច្ចប្រជុំ
ភាគីទាំងពីរបានអះអាងថា តែងតែវាយតម្លៃខ្ពស់
និងផ្តល់អាទិភាពខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី ហើយមានសេចក្តីសោមនស្សរីករាយដែលឃើញថា
ទំនាក់ទំនងរបស់ប្រទេសទាំងពីរកំពុងមានការអភិវឌ្ឍយ៉ាងល្អលើវិស័យភាគច្រើន
ទាំងលើកម្រិតទ្វេភាគី និងពហុភាគី។
ភាគីទាំងពីរបានឯកភាពថា
ការបង្កើនទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី
លោក Pham Minh Chinh ទៅកាន់ប្រទេសអូស្ត្រាលីក្នុងខែមីនា
ឆ្នាំ២០២៤ គឺជាជំហានអភិវឌ្ឍន៍ដ៏រឹងមាំ
មានចរិតលក្ខណៈប្រវត្តិសាស្ត្រនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ បើកចេញសម័យកាលថ្មីនៃកិច្ចសហប្រតិបត្តិការជាមួយការជឿទុកចិត្តខាងនយោបាយខ្ពស់
កិច្ចសហប្រតិបត្តិការក្នុងកាន់តែស៊ីជម្រៅ និងជាក់ស្តែងជាង។
ភាគីទាំងពីរបានឯកភាពជំរុញដំណើរទស្សនកិច្ចកម្រិតខ្ពស់
និងពង្រឹងបន្ថែមទៀតនូវការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី
ជាពិសេសនៅអង្គការសហប្រជាជាតិ។ ពិភាក្សាអំពីបញ្ហាសមុទ្រខាងកើត
ភាគីទាំងពីរបានអះអាងនូវសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សុវត្ថិភាព
និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងការគោរពច្បាប់អន្តរជាតិ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី Bui Thanh Son និងរដ្ឋមន្ត្រី Penny
Wong បានឯកភាពលើខ្លឹមសារ
និងចុះហត្ថលេខាលើកម្មវិធីសកម្មភាពអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយដំណាក់កាល
២០២៤ - ២០២៧៕





