• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំនៃគណៈកម្មាធិការសហប្រតិបត្តិការចម្រុះអាស៊ាន - សហរដ្ឋអាមេរិក

នាថ្ងៃទី ១៤ ខែកុម្ភះ នៅទីស្នាក់ការនៃលេខាធិការដ្ឋានអាស៊ានប្រចាំទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី បានប្រព្រឹត្តទៅកិច្ចប្រជុំលើកទី ១១ នៃគណៈកម្មាធិការសហប្រតិបត្តិការចម្រុះ (ICC) អាស៊ាន - អាមេរិក។
 

ឯកអគ្គរដ្ឋទូត Tran Duc Binh ប្រធានបេសកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអាស៊ានបានធ្វើជាអធិបតីនៃកិច្ចប្រជុំ (រូបថតៈ TTXVN)



នេះគឺជាកិច្ចប្រជុំប្រចាំឆ្នាំសម្រាប់ថ្នាក់ឯកអគ្គរដ្ឋទូត ដើម្បីវាយតម្លៃចំពោះការអនុវត្តគម្រោងនិងសកម្មភាពសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - អាមេរិក។ ឯកអគ្គរដ្ឋទូត Tran Duc Binh ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំអាស៊ានបានចូលរួមក្នុងកិច្ចប្រជុំនេះ។

កិច្ចប្រជុំបានវាយតម្លៃខ្ពស់ ចំពោះការវិវឌ្ឍន៍សំខាន់ៗ នៃភាពជាដៃគូយុទ្ធសាស្រ្តក្នុងរយៈពេលកន្លងមក ក៏ដូចជាការអនុវត្តយ៉ាងទូលំទូលាយនូវរាល់ខ្លឹមសារនៃផែនការសកម្មភាពអាស៊ាន - អាមេរិក សម្រាប់ឆ្នាំ ២០១៦ -២០២០ ផងដែរ។

យ៉ាងណាមិញ សហរដ្ឋអាមេរិកតែងតែយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការជាមួយអាស៊ាននិងជំហរសំខាន់របស់ខ្លួននៅក្នុងយុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌូ - ប៉ាស៊ីហ្វិក ដោយផ្អែកលើគោលការណ៍សេរីភាព តម្លាភាព គោរពច្បាប់និងតួនាទីស្នូលរបស់អាស៊ាន ក៏ដូចជា ពង្រឹងរាល់យន្តការដឹកនាំរបស់អាស៊ាន។ ទន្ទឹមជាមួយគ្នានោះ សហរដ្ឋអាមេរិកបានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងនិងតួនាទីរបស់អាស៊ានក្នុងការចរចាក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ជាមួយចិន ក៏ដូចជាការធានាសន្តិសុខ សុវត្ថិភាពដែនសមុទ្រនិងការដោះស្រាយដោយសន្តិវិធី រាល់ជម្លោះដោយផ្អែកលើច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិ  (UNCLOS) ផងដែរ៕
  

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top