• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសហភាពអឺរ៉ុបបានពិភាក្សាគ្នាអំពីដំណើរការរួមដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយ​ Covid-19

ផែនការស្តារសេដ្ឋកិច្ចរួមឡើងវិញសម្រាប់សហភាពអឺរ៉ុបទាំងមូលគឺជាបញ្ហាសំខាន់បំផុតក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ១៥ ខែឧសភារវាងរដ្ឋមន្រ្តីនៃបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបទទួលបន្ទុកទីផ្សារក្នុងស្រុកនិងឧស្សាហកម្ម។

ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តីទាំងឡាយបានពិភាក្សាគ្នាអំពីដំណើរការរួមស្តីពីការស្តារឡើងវិញ (JRR) ដែលជាឯកសារនាំចេញដោយប្រធានក្រុមប្រឹក្សាអឺរ៉ុបនិង ប្រធាន EC ចាប់ពីចុងខែមេសាកន្លងមក។ JRR ផ្តោតសំខាន់លើភាពចាំបាច់នៃផែនការស្តារឡើងវិញគ្រប់ជ្រុងជ្រោយ និងការវិនិយោគដ៏ទូលំទូលាយសំដៅ     គាំទ្រដល់ខឿនសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយសារជំងឺ COVID-19។

ទន្ទឹមនឹងនេះដែរ រដ្ឋមន្រ្តីទាំងអស់ក៏បានឯកភាពគ្នាថាការផ្លាស់ប្តូរឌីជីថលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បី ជួយស្តារនិងធ្វើទំនើបកម្មនូវសេដ្ឋកិច្ចអឺរ៉បឡើងវិញផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

សហភាពអឺរ៉ុបផ្តល់ជំនួយមនុស្សធម៌ជាង ៧០០ លានដុល្លារសម្រាប់ស៊ីរី

សហភាពអឺរ៉ុបផ្តល់ជំនួយមនុស្សធម៌ជាង ៧០០ លានដុល្លារសម្រាប់ស៊ីរី

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសនៅថ្ងៃទី ៩ ខែមករាថា សហភាពអឺរ៉ុបនឹងផ្តល់ជំនួយមនុស្សធម៌ប្រមាណ ៦២០ លានអឺរ៉ូ (៧២២ លានដុល្លារ) សម្រាប់ស៊ីរី ក្នុងដំណាក់កាល ២០២៦ - ២០២៧ ដើម្បីឧបត្ថម្ភប្រទេសមជ្ឈិមបូព៌ានេះស្ថាបនាឡើងវិញ បន្ទាប់ពីសង្គ្រាមស៊ីវិលអូសបន្លាយរយៈពេលជាងមួយទសវត្សរ៍។

Top