• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាមលើកទី ១២

នាព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២០ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចនៃប្រទេសកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាម (CLMV EMM 12) លើកទី ១២ បានប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ។

ទិដ្ឋភាពនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាមលើកទី ១២ (រូបថត៖ conhthuong.vn)



នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥២ (AEM ៥២) និងសន្និសីទពាក់ព័ន្ធនាននាដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ៣០ ខែសីហាឆ្នាំ ២០២០ នៅទីក្រុងហាណូយផងដែរ។ ថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានសំណូមពរឱ្យបណ្តាប្រទេសសមាជិក CLMV បង្កើនការសម្របសម្រួលខាងគោលនយោបាយនិងចាត់វិធានការណ៍នានាដើម្បីជំនះពុះពារលើរាល់ការលំបាក ដែលបង្កឡើងដោយ សារជំងឺរាតត្បាត Covid-19 ផងដែរ។ លោករដ្ឋមន្រ្តី Tran Tuan Anh ក៏បានស្នើឱ្យប្រទេសសមាជិក CLMV មានភាពម្ចាស់ការក្នុងការអភិក្រមហើយស្នើឲ្យដៃគូអភិវឌ្ឍន៍គាំទ្រធនធានសម្រាប់ការអនុវត្តសកម្មភាព/គម្រោងការណ៍កិច្ចសហប្រតិបត្តិការ CLMV ក្នុងដំណាក់កាលថ្មី។

ទន្ទឹមនឹងនឹងនេះបណ្តាប្រទេសគប្បីផ្តោតការយកចិត្តទុកដាក់និងអនុវត្តន៍វិធានការណ៍នានាដើម្បីជួយសម្រួលដល់ពាណិជ្ជកម្មនិងធ្វើឱ្យដំណើរការបំពេញបែបបទនិងនីតិវិធីរដ្ឋបាលឲ្យបានយ៉ាងរលូនចំពោះការនាំចូលនិងនាំចេញតាមច្រកទ្វារព្រំដែន ព្រមទាំងបង្កើនការតភ្ជាប់គមនាគមន៍និងការដឹកជញ្ជូន (Logistics) ផងដែរ។

ក្រៅពីនេះរដ្ឋមន្រ្តីទាំងអស់បានឯកភាពគ្នាថាបណ្តាប្រទេសនានាគួរតែបង្កើនការសម្របសម្រួលដើម្បីកាត់បន្ថយ ផលប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ប្រទេសនិមួយៗព្រមទាំងរក្សាលំហូរពាណិជ្ជកម្មនិងវិនិយោគក៏ដូចជាជម្រុញកកម្លាំងធនធានផ្ទៃក្នុងដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺឆ្លង និងស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តិន៍ជំងឺ កូវីដ ១៩ ផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top