• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំឃោសនាអំពីអាស៊ាននិងត្រៀមរៀបចំអោយឆ្នាំប្រធានអាស៊ាន២០២០


 ទិដ្ឋភាពនៅកិច្ចប្រជុំ (រូបថត៖ TTXVN) 
 

នារសៀល​ថ្ងៃទី២ ខែធ្នូ ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច​វៀត​ណាម​បាន​រៀប​ចំ​កិច្ចប្រជុំឃោសនាអំពីអាស៊ាននិងត្រៀមរៀបចំអោយឆ្នាំប្រធានអាស៊ាន២០២០។ ព្រឹត្តិការណ៍នេះ​មាន​ការ​ចូលរួមរបស់អគ្គ លេខាធិការអាស៊ានលោក Lim Jock Hoi អគ្គលេខាធិការរងអាស៊ានលោក Kung Phoak និង​កម្មាភិបាលនានានៃគណៈលេខាធិការអាស៊ាន។
 
ថ្លែងមតិបើក​កិច្ចប្រជុំ លោក Le Quan អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជន ពិការនិង​សង្គម​កិច្ច​វៀត​ណាម​បាន​​អោយ​ដឹងថា រដ្ឋាភិបាលវៀតណាមរួមជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធនា​នាកំពុង​ជំរុញការ​ងារ​ត្រៀម​រៀប​ចំ​អោយ​ឆ្នាំប្រធាន អាស៊ាន២០២០។ ឆ្នាំខាងមុខជាឆ្នាំសំខាន់មួយរបស់អាស៊ាន នៅពេលដែសហ គមន៍នឹង​អនុវត្ត​ការវាយតម្លៃនាពាក់កណ្ដាលអាណត្តិចំពោះផែនការមេលើសសរទ្រូងទាំង៣ ហើយស្ថាប័ន​ជំនាញ​ទាំង​អស់​ក៏ដំណើរ​ការវាយតម្លៃលទ្ធផលអនុវត្ត សកម្មភាពក្នុងដំណាក់កាលមុន ក៏ដូចជាត្រៀម​រៀបចំ​កសាង​ផែន​ការ​សកម្មភាព សម្រាប់ដំណាក់កាលខាងមុខផងដែរ ដើម្បីអាចសម្រេចបាននូវចក្ខុវិស័យ អាស៊ានឆ្នាំ២០២៥។ លោក​អនុរដ្ឋ​មន្រ្តី Le Quan បានលើកច្បាស់ថា៖
 
“វៀតណាម​នឹងឆ្ពោះទៅរកគោលដៅអភិវឌ្ឍប្រភពធនធានមនុស្ស ហើយ ពិភាក្សា​យ៉ាង​ល្អិត​ល្អន់​ថែម​ទៀត​ពីបញ្ហា​អប់​រំ សុខាភិបាល ព្រមទាំងរារាំងទប់ ស្កាត់ព័ត៌មានក្លែងក្លាយផងដែរ។ នេះជាឆ្នាំដ៏សំខាន់​ចំពោះ​សហគមន៍​អាស៊ាន។ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម ក្នុងតួនាទីជាភ្នាក់ងារដំបូង នៃសហគមន៍​វប្បធម៌សង្គមអាស៊ាននោះ យើងខ្ញុំនឹងសហការយ៉ាងស្អិតរមួតជា មួយគណៈលេខាធិការអាស៊ាន ក្នុងការកសាង​កម្ម​វិធីធ្វើសកម្មភាពសម្រាប់ឆ្នាំ ប្រធានអាស៊ាន២០២០។ ខ្ញុំមានគោលបំណងថា ក្រសួង ស្ថាប័នពាក់ព័ន្ធ​ផ្សេងៗ ក្នុងសហគមន៍យើង នឹងបង្កើនការងារកសាងដំណើរការ សហការជាមួយយើងខ្ញុំ ដើម្បីអនុវត្តភារ​កិច្ច​ដ៏សំខាន់នេះក្នុងឆ្នាំខាងមុខ​”៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top