• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំកំពូល G20 ចេញសេចក្តីថ្លែងការណ៍រួម ដោយសង្កត់ធ្ងន់លើការជំរុញការស្តារ ឡើងវិញក្រោយពីជំងឺកូវីដ-១៩

ក្រោយរយៈពេលពីរថ្ងៃធ្វើការ កិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបលេចចេញឈានមុខគេ (G20) លើកទី ១៧ នៅលើកោះទេសចរណ៍ បាលី ប្រទេសឥណ្ឌូនេស៊ី បានបញ្ចប់នៅថ្ងៃទី ១៦ ខែវិច្ឆិកា ហើយបានចេញសេចក្តីថ្លែង ការណ៍រួមរបស់មេដឹកនាំ ដែលសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរួម និងវិធានការស្តារ ឡើងវិញក្នុងដំណាក់កាលក្រោយពីជំងឺកូវីដ-១៩។
  មេដឹកនាំចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី ១៥ ខែវិច្ឆិកា។ (រូបថត៖ YONHAP/VNA)  

 

យោងតាមសេចក្តីថ្លែងការណ៍រួម មេដឹកនាំ G20 បានបញ្ជាក់ពីការប្តេជ្ញាចិត្តធ្វើ សកម្មភាពរួមគ្នាដើម្បីជំរុញរបៀបវារៈឆ្ពោះទៅរកការងើបឡើងវិញសកលដ៏រឹងមាំ បរិយាប័ន្ន ប្រកបដោយភាពធន់ និងចីរភាព។ G20 នឹងបង្កើនការវិនិយោគសាធារណៈ អនុវត្តន៍កំណែទម្រង់រចនាសម្ព័ន្ធ ជំរុញការវិនិយោគឯកជន ពាណិជ្ជកម្មពហុភាគី ហើយពង្រឹងសមត្ថភាពស្ដារឡើងវិញខ្សែសង្វាក់ផ្គត់ផ្គង់សកល។ ទន្ទឹមនឹងនោះ រក្សា ស្ថិរភាពហិរញ្ញវត្ថុនិងម៉ាក្រូ; ជំរុញសន្តិសុខស្បៀងអាហារ និងថាមពល; ជួយទ្រទ្រង់ ទីផ្សារឲ្យមានស្ថេរភាព; បង្កើនពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីធានាសន្តិសុខ ស្បៀងអាហារ និងថាមពលក្នុងរយៈពេលវែង។ G20 ក៏នឹងពង្រីកការវិនិយោគបន្ថែម ទៀតសម្រាប់ប្រទេសដែលមានចំណូលទាប និងមធ្យម ក៏ដូចជាប្រទេសកំពុង អភិវឌ្ឍន៍ផ្សេងទៀត តាមរយៈប្រភព និងឧបករណ៍ហិរញ្ញវត្ថុច្នៃប្រឌិត ដើម្បីជួយ ឧបត្ថម្ភដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG)។

នៅចំពោះមុខបញ្ហាប្រឈមផ្នែកសន្តិសុខស្បៀងអាហារសកលនាពេលបច្ចុប្បន្ន G20 សន្យាចាត់វិធានការជាបន្ទាន់ដើម្បីសង្គ្រោះជីវិត ទប់ស្កាត់ភាពអត់ឃ្លាន និងកង្វះ អាហារូបត្ថម្ភ ព្រមទាំងអំពាវនាវឱ្យមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សឆ្ពោះទៅរកប្រព័ន្ធ និងខ្សែសង្វាក់ផ្គត់ផ្គង់កសិកម្មនិងអាហារប្រកបដោយចីរភាពនិងមានលទ្ធភាពឆ្លើយ តប។ ចំពោះវិបត្តិថាមពល មេដឹកនាំ G20 បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ក្នុងការ ផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងធ្វើពិពិធកម្មប្រព័ន្ធថាមពល ពង្រឹងសន្តិសុខថាមពល លទ្ធភាពឆ្លើយតប និងស្ថិរភាពទីផ្សារ។
ទាក់ទិននឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន សេចក្តី ថ្លែងការណ៍របស់មេដឹកនាំ G20 បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការរក្សាច្បាប់អន្តរ ជាតិ និងប្រព័ន្ធពហុភាគី សំដៅការពារសន្តិភាពនិងរក្សាស្ថិរភាព ដោយសង្កត់ធ្ងន់ថា ដំណោះស្រាយសន្តិភាពសម្រាប់ជម្លោះ កិច្ចខិតខំប្រឹងប្រែងដោះស្រាយវិបត្តិ ក៏ដូច ជាការទូត និងកិច្ចសន្ទនាគឺមានសារៈសំខាន់ណាស់។
នៅក្នុងពិធីបិទកិច្ចប្រជុំកំពូល G20 ឆ្នាំ២០២២ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានប្រគល់ញញួរដល់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ដែលនឹងកាន់តំណែងជាប្រធាន G20 ឆ្នាំ២០២៣៕
  
 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតឈីលីមកជម្រាបលាបញ្ចប់បេសកកម្មការទូត

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតឈីលីមកជម្រាបលាបញ្ចប់បេសកកម្មការទូត

លោកប្រធានរដ្ឋ Nguyen Xuan Phuc ជឿជាក់ថា ដោយក្តីស្រឡាញ់ចំពោះប្រទេស និងប្រជាជន វៀតណាម ទោះស្ថិតក្នុងឋានៈណាក៏ដោយ លោកឯកអគ្គរដ្ឋទូតនឹងបន្តជំរុញទំនាក់ទំនងល្អរវាងប្រទេស និងប្រជាជនទាំងពីរ។

Top