• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំកំពូល FOSSASIA ២០២៤ នឹងប្រព្រឹត្តទៅនាខែមេសាខាងមុខនៅទីក្រុងហាណូយ

កិច្ចប្រជុំកំពូល FOSSASIA ២០២៤ - កិច្ចប្រជុំកំពូលបច្ចេកវិទ្យាព័ត៌មាននិងប្រភពបើកចំហអាស៊ី នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ។

នេះជាឱកាសដ៏ល្អសម្រាប់អ្នកស្រឡាញ់បច្ចេកវិទ្យានៅវៀតណាម ធ្វើអន្តរកម្មជាមួយតំណាងក្រុមហ៊ុនចម្រុះជាតិសាសន៍ អ្នកជំនាញខាងឧស្សាហកម្មឈានមុខគេ និងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ ក៏ដូចជាឱកាសការងារអាជីពក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន។

ព្រឹត្តិការណ៍នេះរួមមានសកម្មភាពចំនួនពីរដែលធ្វើឡើងស្របគ្នា៖ សិក្ខាសាលាស្តីពី "ដំណោះស្រាយប្រភពបើកចំហសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព" និងពិព័រណ៍ណែនាំផលិតផលបច្ចេកវិទ្យាព័ត៌មាន និងដំណោះស្រាយពីសាជីវកម្មបច្ចេកវិទ្យា ឈានមុខ។ កិច្ចប្រជុំកំពូល FOSSASIA ២០២៤ ត្រូវបានរំពឹងថា នឹងទាក់ទាញមនុស្សប្រហែល ៣.០០០ នាក់។ វាគ្មិននឹងបង្ហាញការពិភាក្សារាប់រយ និងសិក្ខាសាលាជាក់ស្តែងជុំវិញប្រធានបទបច្ចេកវិទ្យាដ៏ទាក់ទាញបំផុតនាពេលបច្ចុប្បន្ននេះ ដូច ជា៖ បញ្ញាសិប្បនិម្មិត (AI, GenAI, OpenAI), ហាតវែរប្រភពបើកចំហ, ការផលិតបន្ទះឈីបថាមពលបើកជាមួយ RISC-V, បច្ចេកវិទ្យា Semiconductor, បច្ចេកវិទ្យាពពក និងបច្ចេកវិទ្យាពង្រីក (Cloud & Devops), Web3 និង Crypto, សន្តិសុខព័ត៌មាន (សុវត្ថិភាព) និងមូលដ្ឋានទិន្នន័យឌីជីថល (Database)

FOSSASIA Summit (FOSSASIA Open Tech Summit) គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំស្តីពីបច្ចេកវិទ្យាព័ត៌មាន និងបច្ចេកវិទ្យាបើកចំហ ដែលប្រារព្ធឡើងជាលើកដំបូងនៅទីក្រុងហូជីមិញ (ប្រទេសវៀតណាម) ក្នុងឆ្នាំ ២០០៩។ ក្នុងឆ្នាំបន្ទាប់ FOSSASIA បាននាំយក Open Tech Summit ទៅកាន់ប្រទេសជាច្រើនក្នុងតំបន់រួមមាន៖ សិង្ហបុរី ថៃ កម្ពុជា ឥណ្ឌា និងចិន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top